ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ក្នុងសង្កាត់ឃ្មួញទទួលអំណោយពី អនុសាខាកាកបាទក្រហមខណ្ឌសែនសុខ

4 ខែ មុន 152 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ​ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ​ ឧសភា ឆ្នាំ២០១៨ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ
លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា រួមជាមួយ លោក សក់ ចន័្ទកញ្ញារិទ្ឋ ប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារបានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅក្នុងសង្កាត់ឃ្មួញ ។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ចាស់ជរា ពិការភាព និងផ្ទុកមេរោគអេដស៍ និងរងគ្រោះដោយប្រការផ្សេងៗជាដើម ហើយថ្វីត្បិតតែអំណោយដែលបានចែកជូននេះមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនឲ្យបានគ្រប់គ្រាន់ក៏ដោយ តែវាអាចជួយសម្រាលនូវការលំបាកចំពោះមុខបានមួយកម្រិតផងដែរ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម មី១៣កញ្ចប់ ទឹកសុទ្ឋ១កេស ទឹកក្រូច ទឹកផ្លែឈេី​១២កុំប៉ុង ត្រីខ៣កុំប៉ុង ស្ករស១គីឡូ ទឹកដោះគោ២១កុំប៉ុង តែ៥កញ្ចប់អំបិល១គីឡូ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ សំភារៈផ្ទះបាយ១ឈុតនិងថវិកាចំនួន៤មុឺនរៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ