ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនអ្នករាយខ្សែភ្លើងឆក់កណ្តុរបែរជាឆក់មនុស្សស្លាប់

3 សប្តាហ៍ មុន 168 តូ សុផល

កណ្តាល ៖ អ្នកការពារមិនឲ្យកណ្តុរចូលសុីស្រូវប្រាំងម្នាក់ត្រូវនគរបាលឃាត់ខ្លួន

ក្រោយយកខ្សែលួសតភ្ជាប់ចរន្តអគ្គិសនីទៅរាយឆក់កណ្តុរ បែរជាត្រូវឆក់អ្នកទៅមើលសន្ទូច ស្លាប់នៅនិងកន្លែង ។
ហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោង១ជាងឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចដីស្រែប្រាំងក្រោយភូមិឈើទាលភ្លោះឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាយ ទឹម ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុ។ចំណែកអ្នកដាក់កណ្តុរឈ្មោះ សុឹម ម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា។
មន្ត្រីនគរបាលបានបន្តទៀតថា បើយោងតាមការបំភ្លឺរបស់
ជនសង្ស័យនោះ នៅមុនពេលកើតហេតុ ខ្លួនបានយកខ្សែលួសទៅរាយព័ទ្ធជុំវិញដីស្រូវប្រាំងដែលជាដីស្រែឪពុកក្មេក រហូតដល់ម៉ោង១០ជាង ហើយដោយមេឃ
ភ្លៀង ខ្លួនបានរើខ្សែលួសចេញ រហូតដល់ម៉ោង២រំលងអធ្រាត្រខ្លួនបានទៅរាយឆក់កណ្តុរម្តងទៀត បានប្រហែលជាជាង១ម៉ោង ស្រាប់តែឃើញជនរងគ្រោះដើរ
សំដៅមក ហើយជនសង្ស័យបានស្រែកប្រាប់ទៅជនរងគ្រោះកុំឲ្យដើរចូល ព្រោះខ្លួនមិនទាន់ដោះក្បាលអាគុយទេ ដោយជនរងគ្រោះមិនលឺ ទើបខ្លួនរត់
ទៅដោះក្បាលអាគុយ ពេលដោះរួចក្រឡេកមើលទៅជនរងគ្រោះ ឃើញឆក់ដួលបាត់ទៅហើយ។ ភ្លាមនោះជនសង្ស័យបានជួយធ្វើចលនាដែរ តែជនរងគ្រោះ
បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចខ្លួនបានរាយការណ៏ទៅនគរបាល និងប្រាប់ក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ជាមួយគ្នានោះនគរបាលបានឃាត់ខ្លួនអ្នកឆក់កណ្តុរនាំមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធីតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ