ព្រឹតិ្តការណ៍ថ្មីៗ

ធំក្លិនអាកុលទាំងថ្ងៃ បើករថយន្តស្លាកលេខ ខម បុកបុរសម្នាក់របួសធ្ងន់ រួចរុលចូលហាងបាយខ្ទេច!

4 ខែ មុន 224 តូ សុផល

ភ្នំពេញ៖ រថយន្តម៉ាសស្តារមួយគ្រឿងបួងចង្កូតជ្រុលទៅបុកអ្នកបើកម៉ូតូបែកប្រអប់ជើងខាងឆ្វេងខ្ទេចហើយជ្រុលល្បឿនទៅបុករោងលក់បាយកលជាប់ទៅមុខលែងរួច។ហេតុការនេះបង្ករភាពភ្ញាក់ផ្អើកាលពីម៉ោង១៣និង៣០នាទីរសៀលថ្ងៃ៣១ឧសភា២០១៨នៅចំណុចផ្លូវបេតុងភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។
អ្នករងរបួសមិនត្រូវស្គាល់ឈ្មោះក្រោយកើតហេតុបងប្អូនដឹកតាមរថយន្តផ្ទាលើខ្លួនទៅមន្ទីពេទ្យបាត់ទៅ។

ប្រភពបានឲ្យដឹងថាមុនកើតហេតុឃើញបុរសរងគ្រោះជិះម៉ូតូឌ្រឹមសង់សេ១២៥ពណ៌ម្នាក់ឯងមកពីជើងទៅត្បូងខណះមកដល់ចំណុចខាងលើមានរថយន្តមួយគ្រឿងម៉ាកម៉ាសស្តាពណ៌ត្រេអ៊ឺពាក់ស្លាកលេខ ខេមរភូមិន្ទ02. 2-9441បើកបរមកពីត្បូងក្នុងល្បឿនលឿនមកបុកម៉ូតូខ្ទៀតទៅម្ខាងហើយរថយន្តជ្រុលទៅបុករោងលក់បាយបណ្តាលអោយផ្ទុបកៀបជាប់ទៅមុខមិនរួចចំណែកអ្នកជិះម៉ូតូរងរបួសជើងខាងឆ្វេងបែកចេញខួរឆ្អឹងជាប់ម៉ូតូរងរបួសធ្ងន់ចំណែកអ្នកបើករថយន្តបង្ករមិនមានរងរបួសឡើយ។

បើតាមសំដីម្ចាស់រោងលក់បាយបានប្រាប់ថារាល់ថ្ងៃមានអ្នកអង្គុយលេងច្រើនណាស់តែថ្ងៃនេះសំណាងណាស់ចេះគាត់លក់លឿនហើយបានរៀបចំឥវ៉ាន់ទុកមុនកុំអីមិនដឹងមានអ្នករបួសប៉ុន្មានបាក់ទេ។

ក្រោយកើតហេតុអ្នករងរបួសបងប្អូនដឹកតាមរថយន្តផ្ទាល់ខ្លួនទៅមន្ទីពេទ្យខ្លួនឯងដោយឡែករថយន្តបង្ករនិងម៉ូតូសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ