ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភដល់កុមារីដែលរងទារុណកម្ម​ …!!

2 សប្តាហ៍ មុន 1011 តូ សុផល

ភ្នំពេញ៖ ដោយក្តីអាណិតអាសូរចំពោះកុមារីម្នាក់ដែលរងទារុណកម្មពីថៅកែស្រីនៅសង្កាត់ចោមចៅ២​ ខណ្ឌ​ពោធិ៍​សែនជ័យ​នោះ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងបរិភោគមួយចំនួនជូនកុមារីរងគ្រោះឈ្មោះ ជា ស្រីនូ (ហៅស្រីពៅ) អាយុ ១៦ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះកុមារី ជា ស្រីនូ និងសូមផ្តាំផ្ញើឱ្យអាណាព្យាបាលយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យដើម្បីស្តានីតិសម្បទា និងឆាប់ជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ លោកស្រី​ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលខិតខំព្យាបាល ដោយយកចិត្តទុកដាក់ និងអរគុណដល់វិទ្យុ ABC ដែលបានទៅជួយរំដោះ​កុមារីរងគ្រោះ និងយកចិត្តទុកដាក់ក្នុងការបន្តជួយ​ឱ្យបានរៀនសូត្រ​ និងបណ្តុះបណ្តាលជំនាញ​ឱ្យមានអនាគតល្អ​។​ ជាមួយគ្នានេះ​ លោកស្រី​ សូមអំពាវនាវឱ្យមានការផ្តន្ទាទោសដល់អ្នកប្រព្រឹត្តហិង្សាលើក្មេងស្រី​ ដើម្បីលើកកម្ពស់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិចូលរួមរបស់កុមារ។

អ្នកស្រី សុខ ឡាយ ម្តាយបង្កើតរបស់កុមារីរងគ្រោះ​ (ស្វាមីអ្នកស្រីជា​អតីតយុទ្ធជនពិការដោយសារសង្គ្រាមរស់នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ)​ បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសន្តោសប្រណីចំពោះកូនស្រីអ្នកស្រី និងតែងគិតគូរ ផ្តល់ក្តីសង្ឃឹម​ លើកទឹកចិត្ដ​ដល់អ្នករងគ្រោះទូទៅដោយគ្មានការរើសអើងអ្វីឡើយ។​

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី ១ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់អ្នកជំងឺចំនួន ២៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅបន្ទប់ក្បែរនោះផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ