ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ខ្សែភ្លើងបញ្ជូនដល់មន្ទីរពេទ្យ IU ពេទ្យថា គាត់បានស្លាប់ហើយ

2 សប្តាហ៍ មុន 357 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់បានឆក់ខ្សែភ្លើងនៅកន្លែងធ្វើការហើយត្រូវបានក្រុមការងារដឹកតាមម៉ូតូ

ដើម្បីយកមកសង្គ្រោះតែអកុសលមកដល់មន្ទីពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣១ឧសភា២០១៨នៅចំណុចដីឡូក្រុម២ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ រហូតដល់ម៉ោង១២និង០០នាទីថ្ងៃដដែលទើបភ្ញាក់ដល់សមត្ថកិច្ចមូលដ្ឋាន។

ជនរងគ្រោះដែលស្លាប់ឈ្មោះ យ៉ាក រ៉ា អាយុ២៨ឆ្នាំមុខរបរជាងផ្សារដែកស្នាក់នៅក្នុង
ឃ្លាំងភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រៃកណ្តៀងឃុំព្រៃកណ្តៀងស្រុកពាមរោត៍ខេត្តព្រៃវែង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថានៅមុនកើតហេតុជនរងគ្រោះបានទាញខ្សែរភ្លើងនិងបុស្តិ៍ផ្សារមកដាក់ក្នុងដីឡូក្បែកន្លែងស្នាក់នៅ
ពេលនោះ មានរថយន្តស្ទូចមួយគ្រឿងបានស្តួចដែកទម្លាក់ក្បែរនោះហើយជនរងគ្រោះបានទាញម៉ែត្រលេងក្បែនោះស្រាប់តែឆ្លងចរន្តភ្លើងឆក់ដាក់ផ្ងាតែម្តងភ្លាមៗក្រុមការងារបានរត់ទៅដកភ្លើងចេញនិងបានយកជនរងគ្រោះកប់ខ្សាច់រួចហើយបានដឹកតាមម៉ូតូយកមសង្គ្រោះនៅមន្ទីពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខតែអកុសលពេលមកដល់ខាងមន្ទីពេទ្យបញ្ជាក់ប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធករណីខាងលើនេះសាច់ញាតិមិនបានប្តឹងផ្តល់អ្វីឡើយគ្រាន់តែសុំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតតែប៉ុណ្ណោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ