ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី២

3 ខែ មុន 57 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៣០នាទីព្រឹកនៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី២ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ គណៈអភិបាលខណ្ឌ ០៤រូប តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ចៅសង្កាត់ទាំង១១ ប្រធាននិងតំណាងទីរួមផ្សារទាំង៣ ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញខណ្ឌ ព្រមទាំងតំណាងប្រជាពលរដ្ឋ ។

របៀវវារៈសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ​អាណត្តិទី២ ​ រួមមានដូចខាងក្រោម ៖​
1- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខ​ណ្ឌ​​ដូនពេញ អាណត្តិ​ទី២
2- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០១៨ របស់ រដ្ឋបាលខណ្ឌដូនពេញ
3- ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែឧសភា ឆ្នាំ២០១​៨ ដែ​ល​បានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេ​ញ
4- ការងារផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ