ព្រឹតិ្តការណ៍ថ្មីៗ

ពិធីខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០១៨

2 សប្តាហ៍ មុន 79 តូ សុផល

ភ្នំពេញ៖ នៅវេលាព្រឹក ម៉ោង ៧ និង ៣០ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨លោក ឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជេីញជាអធិបតី ក្នុងពិធីខួបលេីកទី៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលេីកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០១៨ និង អានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានរៀបចំឡេីង នៅសាលាបឋមសិក្សាសន្សំកុសល ស្ថិតក្នុងភូមិ សន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដោយមានការចូលរួមពីសមាជិក ក្រុមប្រឹក្សា និង លោកសួស សារិន ចៅសង្កាត់បឹងទំពន់ទី១ លោកមេភូមិ គណះនាយក បឋមសិក្សាសន្សំកុសល អ្នកគ្រូ លោកគ្រូ ប្អូនៗយុវសិស្ស យុវជនកាយារិទ្ធ យុវជនកាកបាទ ក្រហម សប្បុរសជន និង អាណាព្យាបាលសិស្សច្រេីនកុះករក្នុងពិធីនាព្រឹកនេះដែរ ។

បន្ទាប់មក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៍បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី ៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ខួមលើកទី១៧ រួចមក ក៍បានឩបត្ថម្ភ ដល់នាយក សាលាបឋមសិក្សាសន្សំកុសល ចំនួន ៤០មុឺន លោក សួស សារិន ឧបត្ថម្ភ ៣០ម៊ឺនរៀល សំរាប់ទ្រទ្រង់នៅការជួសជុលបរិវេណសាលាផងដែរ ។សរុប ថវិកា ៧០មុឺន រៀល និង សំភារៈសិក្សាមួយចំនួន សំរាប់ផ្តល់ជូន សិស្សានុសិស្សដែលបាន ជាប់ចំណាត់ថ្នាក់ បន្ថែម ទៀតផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ