ព្រឹតិ្តការណ៍ថ្មីៗ

បុរសអាមេរិចម្នាក់ ចាប់រំលោភក្មេងស្រីនៅអាមេរិច ជាប់អន្ទាក់នៅកម្ពុជា

2 ខែ មុន 212 តូ សុផល

ភ្នំពេញ៖ កំលាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ

បានសហការជាមួយស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៨ ដែលដឹកនាំដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនបរទេសម្នាក់ឈ្មោះ GILBERT MICHAEL GREENWOOD ភេទប្រុស កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ488043160 ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក។

សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើតាមសំណើរផ្នែកភ្នាក់ងារសន្តិសុខការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ហើយបច្ចុប្បន្នជនបរទេសខាងលើ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះទៅអនុវត្តតាមនីតិវិធីច្បាប់បន្តនៅអាមេរិក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ