ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋទីទាល់ក្រ៥៥គ្រួសារក្នុងសង្កាត់ក្រាំងធ្នង់ទទួលអំណោយអនុសាខាកាកាទក្រហមខណ្ឌសែនសុខ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ:នាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ដឹកនាំដោយលោកបឹុល កុសល អភិបាលនៃគណះអភិបាលខណ្ឌលោកថេង សុថុល អភិបាលរងនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌរួមនឹង ក្រុមការងារអនុសាខាកាបាទក្រហម ខណ្ឌ និងក្រុមការងារកាកបាទក្រហម សង្កាត់ក្រាំងធ្នង់បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ ជនទីទាល់ក្រ ៥៥ គ្រួសារ រស់នៅក្នុងភូមិ ព្រៃខ្លាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន
សុខរាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះលោក បឹុល កុសល អភិបាលនៃគណះអភិបាលខណ្ឌបាន មានប្រសាសន៍បញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន និងការ
យកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ។
អំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាមមី ១កេស ត្រីខ១យួរឃីត១ (មុង១ ភួយ១ សារ៉ុង១ ក្រមា១) និងប្រាក់ឧបត្ថម្ភ១គ្រួសារ២មុឺនរៀល ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាទទួលអំណោយនាឱកាសនេះ បានសម្ដែងនូវក្ដីរីករាយ និងមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ក្រុមគ្រួសារ ដែលលោកតែងតែយកចិត្តទុក្ខ
ដាក់គិតគូរ ដល់ការស់នៅ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនថាសាសនា និន្នាកានយោបាយ ជាតិសាសន៍ណា ឬពណ៌សម្បុអ្វីឡើយ គឺសម្ដេចតែងតែជួយឧបត្ថម្ភជានិច្ច ។
បន្ថែមក្នុងនោះ បងប្អូនក៏មិនភ្លេចថ្លែងអំណរគុណដល់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ ដែលបាននាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនពួកគាត់ និងសូម
គោរពជូនពរដល់ ក្រុមការងារទាំងទទួលនូវ ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

image image

image image image image image image image image,,var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: