ព្រឹតិ្តការណ៍ថ្មីៗ

ក្តៅស្លឹកត្រចៀក ជំនួយការសម្តេចតេជោ បញ្ជាអោយបង្ក្រាបទីតាំងហ្គេមបាញ់ត្រី

2 ខែ មុន 526 តូ សុផល

ភ្នំពេញ ៖ ប្រតិបត្តិការក្តៅពីរគោលដៅ របស់កំលាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ

នូវទីតាំងប្រើប្រាស់គ្រឿងញៀននិងលេងល្បែងសុីសងខុសច្បាប់(ហ្គេមបាញ់ត្រី)។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទីយប់ ដោយកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ​ ជំនាញខណ្ឌ ប៉ុស្ត៍ បានប្រើប្រាស់នៅវិធានការរដ្ឋបាល ធ្វើការបង្ក្រាបជាក់ស្តែង ករណីប្រើប្រាស់គ្រឿងញៀន និងលេងល្បែងសុីសងខុសច្បាប់(ហ្គេមបាញ់់ត្រី)បានចំនួន២គោលដៅ ។ ជាលទ្ធផលកំលាំងបានធ្វើការឃាត់ជនសង្ស័យ ចំនួន០២នាក់ផងដែរ។

បើតាមមន្ត្រីនគរបាលប្រាប់ថា គោលដៅទី១ នៅចំណុចផ្ទះគ្មានលេខ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ឃាត់ខ្លួនចំនួន០២នាក់រួមមាន÷
១ឈ្មោះ ភ្លី​ មូស្លីមីន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាមមុខរបរមិនពិត ស្នាកនៅភូមិសែនជ័យ ឃុំកំពុង ស្រុកក្រចេះ​ ខេត្តក្រចេះ(ជាអ្នកប្រើប្រាស់)។
២ឈ្មោះ​ ម៉ាត់ ម៉ាន ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិត ស្នាកនៅក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១(ជាអ្នកប្រើប្រាស់)។ សំភារះដកហូតរួមមាន ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។ ដាវកែឆ្នៃចំនួន០១ដើម។

ចំពោះគោលដៅទី២ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥ ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក បានដកហូតវត្ថុតាងរួមមាន÷
១ទូរហ្គេមបាញ់ត្រីចំនួន០១គ្រឿង។
២ក្រាមពណ៌សរថ្លាចំនួន១៥កញ្ចប់តូច។
៣ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ដោយភូមិសាស្រ្តមិនអំណោយផល​ ជនសង្ស័់យបានរត់គេចខ្លួនបាត់។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ