ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ា សុខ ហេង សង់របងរំលោភផ្លូវ ត្រូវអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាអោយដាក់គ្រឿងចក្រ វាយកំទេចរាបដល់ដី

3 សប្តាហ៍ មុន 97 តូ សុផល

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរង សេង គន្ធ បានចុះទៅវាយកម្ទេចរបងថ្មមួយកន្លែង ដែលលោកឧកញ៉ា សុខ ហេង អាងអំណាច បានសាងសង់រំលោភយកចំណីផ្លូវសាធារណៈ មិនស្ដាប់តាមការណែនាំនិងការហាមឃាត់របស់អាជ្ញាធរសង្កាត់ និង ខណ្ឌដែលបានចុះរារាំងមិនឲ្យសាងសង់ក្នុងពេលកន្លងមក។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ១០៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សេង គន្ធ បានឲ្យដឹងថា របងថ្មដែលត្រូវវាយកម្ទេចចោលនាពេលនេះមានទទឹងប្រវែង៦ម៉ែត្រនិងបណ្ដោយជាង៦៥ម៉ែត្រកម្ពស់ជាង២ម៉ែត្រ ។ដែលលោកឧកញ៉ា សុខ ហេង បានរឹងទទឹងសាងសង់រំលោភយកចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទាំងគ្មានការទទួលស្គាល់និងឯកភាពពីសំណាក់អាជ្ញាធរ ខណ្ឌ សង្កាត់ និងភូមិឡើយ។

លោក សេង គន្ធ បានបន្តទៀតថា កំណាត់ផ្លូវខាងលើនេះតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ ឆ្ពោះកាន់ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ មានប្រវែងជាង២គីឡូម៉ែត្រ ។ ហើយក៏ជាគម្រោងផ្លូវចាក់ក្រាលបេតុង ដែលឧបត្ថម្ភដោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាផងដែរ។

ដោយឡែកលោកឧកញ៉ា សុខ ហេង អាងអំណាច បានសាងសង់រំលោភយកទាំងកម្រោល ហើយអាជ្ញាធរបានចុះហាមឃាត់តាំងពីពេលចាប់ផ្ដើមសាងសង់ដំបូងម្ល៉េះ ប៉ុន្តែមិនព្រមស្ដាប់រហូរសាលាខណ្ឌពោធិ៍សែនជ័យ ជូនដំណឹងឲ្យរុះរើក៏មិនព្រមទៀត ទើបពេលនេះគណៈបញ្ជាការឯកភាពខណ្ឌបានប្រើវិធានការក្តៅយកគ្រឿងចក្រទៅវាយកម្ទេចចោលតែម្ដង។ក្រៅពីនេះក៏នៅមានរោងដាក់កង់ម៉ូតូ១ខ្នងមានទទឹង៦ម៉ែត្រនិងបណ្ដោយជាង១០០ម៉ែត្រ ដែលរោងចក្រកាត់ដេរមួយបានសង់រំលោភយកដែរ ហើយពេលនេះអាជ្ញាធរទុកពេលឲ្យ១៥ថ្ងៃដើម្បីរុះរើបើមិនដូច្នេះទេនិងត្រូវវាយកម្ទេចចោលដែរហើយ។

ជុំករណីនេះ លោកឧកញ៉ា សុខ ហេង ប្រាប់ TNN តាមរយះទូរស័ព្ទថា លោកមិនដែលទទួលលិខិតរបស់អាជ្ញាធរខណ្ឌទេ។ លោក សុំអោយអាជ្ញាធរខណ្ឌ អនុវត្តន៍ច្បាប់ដោយស្មើភាព ព្រោះលើកំណាត់ផ្លូវមួយនេះ លោកបានទិញដី ធ្វើផ្លូវនេះតាំងពីឆ្នាំ១០៩៧ មកម្លេះ ហើយមានបងប្អូនមួយចំនួន បានសង់រោង សង់របង រំលោភផ្លូវនេះ តាំងពីដើមផ្លូវដល់ចុងផ្លូវ  តែអត់ឃើញអាជ្ញាធរខណ្ឌ ចុះអនុវត្តច្បាប់សោះ ធ្វើតែកន្លែងគាត់មួយ វាដូចជាអយុត្តិធម៌ពេក។

ភាពចម្រូងចម្រាសនេះ និងផ្សាយជូនបន្ត ក្រោយផ្លូវនេះស្ថាបនា តាមគម្រោងសាលារាជធានី នៅពេលឆាប់ខាងមុខ ……

(ផ្សាយផ្ទាល់) ដាក់គ្រឿងចក្រ វាយកំទេចរបង លោក ឧកញ៉ា សុខ ហេង ចោលនាព្រឹកថ្ងៃ ៣១ ឧសភា ២០១៨ shares & comments!

តំណាង ឧកញ៉ា សុខ ហេង បកស្រាយ ជុំវិញ ការសង់របងរំលោលើផ្លូវ ដែល លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបញ្ជាអោយកម្លាំងដាក់គ្រឿងចក្រវាយកំទេច កាល ពីព្រឹក មុិញ ដែលមានទីតាំងនៅចំណុចភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ