ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ មានិត អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងសសៃដែក០១ខ្សែ

4 ខែ មុន 409 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌសែនសុខ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងសសៃដែក០១ខ្សែរ មានប្រវែង៧៧៦ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍខណ្ឌ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ក្រោមអធិបតីភាពលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌ បានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំប្រទេសឲ្យមានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ពិសេសការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវន្ត ដោយផ្តោតសំខាន់លើគម្រោងដែលអាទិភាព។

នៅក្នុងពិធីបើកការដ្ឋាននោះដែរលោកអភិបាលខណ្ឌ បានបន្តថ្លែងអណរគុណដល់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលផ្តល់ទំនុកចិត្តលើរដ្ឋបាលខណ្ឌសែនសុខ ក្នុងការរៀបចំគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ផ្តល់អាទិភាពមូលដ្ឋានផ្ទាល់ ផ្តល់ភាពជាម្ចាស់ដល់ ភូមិ សង្កាត់ ខណ្ឌ ក្នុងការអភិវឌ្ឍឈរលើមូលដ្ឋាន នៃបទដ្ឋានគតិយុទ្ធនានា ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ