ព្រឹតិ្តការណ៍ថ្មីៗ

ចរន្តអគ្គិសនីឆក់ជាងសំណង់ម្នាក់ស្លាប់ខណះកំពុងធ្វើការ

2 ខែ មុន 156 តូ សុផល

បាត់ដំបង៖ សេចក្តីរាយពីស្រុកកំរៀងបានអោយដឹងថា:នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨

មានករណីឆក់ខ្សែភ្លើងចំណុចផ្ទះរបស់លោកឈ្មោះ សុីម វិសិទ្ធ មុខរបរជាងកាត់សត់ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនរងគ្រោះ(ស្លាប់)ឈ្មោះ ទឹម ហៀង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ ត្រូវចរន្តអគ្គីសនីឆក់ដោយសារជនរងគ្រោះឈរលើអន្ទាដែកមានដុយភ្លើងក្បែរនោះ។

ប្រភពព័ត៌មានបានដឹងថា:ក្រោយពីចរន្តអគ្គិសនីឆក់ភ្លាមៗនោះត្រូវមិត្តភក្តិជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រាងប៉ុន្តែជាអកុសលទៅដល់ពាក់កណ្តាលផ្លូវដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ