ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់២នាក់ទៀតហើយ ដែលសមត្ថកិច្ចខណ្ឌទួលគោកចាប់បាន

2 សប្តាហ៍ មុន 209 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១:៣០នាទី កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាន ននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទ លួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវ លេខ៦០៦ កែងផ្លូវលេខ៣១៣ ក្រុម ទី៣៨ ភូមិ៨ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
១-ឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ រថភ្លើង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ។
រងរបួសបាក់ភ្លៅខាងឆ្វេងកំពុងសំរាក ព្យាបាល នៅមន្ទីរពេទ្យព្រះកុសុម: ។
២-ឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ។

វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045 ដែលមានលេខតួនិងលេខម៉ាស៊ីន: 400495 ។
សោរទីបលេខ៨ សំប៉ែតកែច្នៃសំរាប់កាច់កម៉ូតូចំនួន០១ (ចាប់យកពីឈ្មោះ ឡែតពន្លក ហៅ ខ្មៅ ) ។
ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ (ក្រោយកើតហេតុពុំបាន ដាក់ពាក្យបណ្ដឹងទេ បើកឡានចេញទៅបាត់) ។
ប្រភពអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិខ្មែរ បាន បើករថយន្តមួយគ្រឿងម៉ាក COROLA ពណ៌ទឹកមាស ពុំច្បាស់ស្លាកលេខ តាមបណ្ដោយផ្លូវ៦០៦ លុះពេលមកដល់ចំណុចផ្លូវលេខ៦០៦ កែង៣១៣ ក្រុម ទី៣៨ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលនោះជនរងគ្រោះបានយកទូរស័ព្ទ ដៃមកនិយាយលើឡាន បណ្ដើរ បើកឡានបណ្ដើរ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045 បានមកពីក្រោយខាងស្ដាំរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ជាអ្នកជិះពីខាងក្រោយ ភ្លាមនោះជនសង្ស័យឈ្មោះ វ៉ែន ប៉ាលី បានជិះមកអែបខាងស្ដាំដៃ ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ឡែត ពន្លក បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីដៃរបស់ជនរងគ្រោះ បានសម្រេច ភ្លាមនោះជនរងគ្រោះក៏បើកឡានតាមពីក្រោយជនសង្ស័យរួចដេញបំបុកម៉ូតូរបស់ជនសង្ស័យទាំងពីរនាក់ បណ្ដាលឲ្យដួលម៉ូតូ បណ្ដាលឲ្យបាក់ជើងខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ភ្លាមនោះជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ បានមកយកទូរស័ព្ទពីដៃជនសង្ស័យទាំងពីរ នាក់ យកទៅវិញ រួចបើករថយន្តចាកចេញទៅបាត់ ទៅ ដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ ចំណែកជនសង្ស័យទាំងពីរក៏ត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ជួយឃាត់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ចាត់ការតាមផ្លូវច្បាប់តែម្ដង ដោយឡែកជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ដោយសារជើងភ្លៅខាងឆ្វេងបាក់ ក៏ត្រូវបានសមត្ថកិច្ចយើងយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុម: ចំណែកជនសង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ បានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរខាងលើជនសង្ស័យឈ្មោះ វ៉ែន ប៉ាលី ហៅ ទូ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុម: ចំណែកជនសង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ