ព្រឹតិ្តការណ៍ថ្មីៗ

កំពូលចោរឆក់សកម្ម ៥នាក់ ត្រូវសមត្ថកិច្ចខណ្ឌទួលគោកចាប់ខ្លួន!

2 ខែ មុន 391 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ បង្ក្រាបជាក់ស្ដែង ជនសង្ស័យធ្វើសកម្មភាពឆក់ ចំនួន០៣ករណី នៅក្នុងមូលដ្ឋានសង្កាត់ បឹងកក់ទី១ មួយករណី , សង្កាត់ទឹកល្អក់ទី១ មួយករណី និងសង្កាត់ផ្សារដេប៉ូ ទី២ មួយករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាង (ម៉ូតូសំរាប់ ជិះធ្វើសកម្មភាពឆក់ ) ចំនួន០៣គ្រឿង ។

ករណីទី១ ៖ នៅវេលាម៉ោងប្រហែល ០១:១៥នាទីរំលងអាធ្រាត្រ នៅចំណុចមុខផ្ទះលេខ២ ផ្លូវ លេខ៣១៥ ក្រុមទី៣១ ភូមិ៨ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖
១-ឈ្មោះ សៀង ឈាងកាង ហៅខាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ក វិទ្យាល័យ វត្តកោះ ។
២-ឈ្មោះ ឃឿង ម៉េងហ័ង ហៅ ហ័រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ខ សាលាទួលសុវណ្ណារ៉ា។

វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក HondaC125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-8708 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5221743 ។

ករណីទី២ ៖ នៅវេលាម៉ោងប្រហែល ០៦:៣០នាទីព្រឹក នៅចំណុចមុខមន្ទីរពេទ្យប៉ាស៊ីហ្វិច ផ្លូវសហព័ន្ធ រុស្សី ក្រុមទី២៨ ភូមិ៨ សង្កាត់ ទឹក ល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ៖
១-ឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ -វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក HondaC125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-6908 ដែល មានលេខតួនិងលេខម៉ាស៊ីន: 5225681 ។

ករណីទី៣ ៖ នៅវេលាម៉ោងប្រហែល ១២:៥៧នាទី នៅចំណុចមុខផ្ទះលេខ៥៤៤ ផ្លូវលេខ១២៨ ក្រុមទី១៩ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ សែន ស័ក្កសុគា ហៅ គា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២E1 វិទ្យាល័យឬស្សីកែវ ។
២-ឈ្មោះ ណា ម៉ារ៉ាឌី ហៅ ម៉ារ៉ាឌី ភេទអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ។

វត្ថុតាងចាប់យកមាន ៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2017 ពាក់ស្លាកលេខ ភ្នំពេញ 1GI-0203 ដែលមានលេខតួនិងលេខម៉ាស៊ីន: 9712592 ។

បច្ចុប្បន្ន៖ ជនសង្ស័យទាំង០៥នាក់និងវត្ថុតាងចាប់យក ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ