ព្រឹតិ្តការណ៍ថ្មីៗ

នារីរងគ្រោះដេញចាប់ចោរឆក់ អោយប៉ូលីសទួកគោក

4 ខែ មុន 381 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឩសភា ឆ្នាំ ២០១៨ ម៉ោងប្រហែល១២:៥៧នាទី នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ផ្លូវលេខ១២៨ ក្រុមទី១៩ ភូមិ៨សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ០២នាក់
១- ឈ្មោះ ឆែម ស័ក្តស្គា ហៅ គា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១E1 វិទ្យាល័យឬស្សីកែង ស្នាកើនៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជិះពីក្រោយធ្វើសកម្មភាពឆក់) ។

២- ឈ្មោះ ណា ម៉ារ៉ាឌី ហៅ ម៉ារ៉ាឌី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ )។

វត្ថុតាងចាប់យករួមមានម៉ូតូចំនួន០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ
1GI-0203 លេខតួ និងម៉ាស៊ីន: 9712592 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ។
ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក iPhone-6Plus ពណ៌ខ្មៅ (ជារបសើជនរងគ្រោះ) ។

ជនរងគ្រោះឈ្មោះ ប៉ុល ចន្រ្ទា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី៤ ផ្នែកស្ថាបត្យកម្មស្នាក់នៅផ្ទះលេខ៨១AEo ផ្លូវលេខ១០៧សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពអោយដឹងថា មុនពេលកើតហេតុថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០១៨ ម៉ោងប្រហែល១២:៥៧នាទី ជនរងគ្រោះជិះម៉ូតូចំនួន០១គ្រឿង ម៉ាកគ្លិច ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ២០១៣ ជាមួយមិត្តភ័ក្រ្តម្នាក់ឈ្មោះ អ៊ុយ បញ្ញារស្មី ភេទស្រី អាយុ២២ឆ្នាំ ជិះចេញពីមុខសាលាសន្ធរម៉ុក តាមបណ្តោយផ្លូវលេខ១២៨ ទិសដៅពីលិចទៅកើត ដោយជនរងគ្រោះជិះបណ្តើរចុចទូរស័ព្ទបណ្តើរបើកមើលMap រកកន្លែងលក់សំបុត្ររថយន្ត មកដល់ចំណុចមុខផ្ទះលេខ៥៤៤ ផ្កូវលេខ១២៨ ក្រុមទី១៩ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី២ (កន្លែងកើតហេតុ) ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងមកពីក្រោយចូលមកអែបជិតពីខាងឆ្វេងរួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃរបស់ ជនរងគ្រោះបានសំរេចរួចជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋដោយសហការជាមួយកំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ ឃាត់បាននៅក្បែរកន្លែងកើតហេតុទាំង០២នាក់ នាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍បានឆ្លើយសារភាពថា:ពួកខ្លួនពិតជាបានប្រព្រឹត្តឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាតការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ