ព្រឹតិ្តការណ៍ថ្មីៗ

ទៀតហើយ! ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ បាញ់​ពលរដ្ឋខ្មែរម្នាក់ស្លាប់​

3 សប្តាហ៍ មុន 137 តូ សុផល

​ពោធិ៍សាត់​ ៖​ ពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ទា​ហ៊ាន​ឈុត​ខ្មៅ​បាញ់​ស្លាប់​ក្នុង​ទឹកដី​ថៃ​ ខណៈ​ដែល​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​កាប់​ឈើ​ក្រ​ញូង​ ប៉ុន្តែ​ទា​ហ៊ាន​ថៃ​ពុំ​ដឹង​ថា​ ការ​បាញ់​បង្ក្រាប​បទល្មើស​ត្រូវ​មនុស្ស​ស្លាប់​ឡើយ​ដោយសា​សព​បុរស​នេះ​ត្រូវ​ក្រុម​រង​គ្រោះ​ នាំ​គ្នា​សែង​ឆ្លង​ដែន​មក​ទឹកដី​ខ្មែរ​វិញ​។​ ​ហេតុ​ការ​នេះ​បាន​កើតឡើង​ក្នុង​ម៉ោង​៦​ជាង​ល្ងាច​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ភូមិ​ណ​ង់​រ៉ី​ ឃុំ​ឡែ​ម​កាប់​ ស្រុក​ចិត្រ​បូ​រី​ ខេត្ត​ត្រា​ត​ ប្រទេស​ថៃ​ ។​

​លោក​ គួ​យ​ សា​រឿ​ន​ ស្នងការ​រង​ទទួល​បន្ទុក​កិច្ចការ​ទំនាក់ទំនង​ព្រំដែន​គោក​នៃ​វរ​ការពារ​នគរបាល​ជាតិ​លេខ​៨២៥​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​លូច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ឆ្លង​ចូល​ទឹកដី​ថៃ​ លួច​កាប់​ឈើ​ក្រ​ញូ​ង​ត្រូវ​ទា​ហ៊ាន​ឈុត​ថៃ​បាញ់​ស្លាប់​នោះ​ឈ្មោះ​ សះ​ សុខ​ ភេទ​ប្រុស​ អាយុ​ ៥២​ ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

​លោកស្នងការ​រង​បាន​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៨​ លោក​បាន​ឲ្យ​កម្លាំង​នគរបាល​ព្រំដែន​ យើង​ឆែកឆេរ​ក្រុម​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​បាន​ចំនួន​៨​នាក់​ ហើយ​ធ្វើការ​ហាមឃាត់​ អប់រំ​ពួក​គេ​មិន​ឲ្យ​ឆ្លង​ដោយ​ខុសច្បាប់​ទៀត​ទេ​ ដោយ​ក្នុង​នោះ​ក៏​មាន​ជន​រង​គ្រោះ​ដែល​ថៃ​បាញ់​ស្លាប់​នោះ​ដែរ​។​ ស្រាប់​នៅ​យប់​ថ្ងៃ​ទី​២៨​ ខែ​ឆ្នាំ​ដដែល​ លោក​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា​ ឈ្មោះ​ សះ​ សុខ​ នៅ​ភូមិ​ខាងលើ​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​ស្លាប់​ហើយ​ ហើយ​លោក​ក៏​បាន​ឲ្យ​កម្លាំង​នគរបាល​ព្រំដែន​ស្រាវជ្រាវ​ ព្រមទាំង​ហៅ​ខាង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​សួ​នាំ​ ក៏​នៅ​មិន​ប្រាប់​ដោយ​ត្រឹមតែ​ឆ្លើយ​ដឹង​ថា​ឈ្មោះ​ សះ​ សុខ​ ថៃ​បាញ់​ស្លាប់​ហើយ​ ។​

​លោកស្នងការ​រង​បាន​បន្ត​ទៀត​ថា​ ស្រាប់តែ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៩​ ខែ​ឆ្នាំ​ដដែល​ សព​ឈ្មោះ​ សះ​ សុខ​ ត្រូវ​បាន​ក្រុម​បក្ខពួក​របស់​គេ​ដែល​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ដោយ​ខុសច្បាប់​នោះ​ សែង​សព​ជន​រង​គ្រោះ​មក​ដល់​ផ្ទះ​រៀបចំ​ធ្វើបុណ្យ​ដោយ​មិន​ឲ្យ​សមត្ថកិច្ច​យើង​ដឹង​ឡើយ​។​ ក្រោយ​ពេល​ទទួល​ដំណឹង​នេះ​កម្លាំង​យើង​បាន​ចុះ​ដល់​ផ្ទះ​រង​គ្រោះ​ហើយ​បាន​សួរនាំ​ ក៏​នៅ​តែ​មិន​ប្រាប់​ពី​បក្ខពួក​យក​សព​លួច​ឆ្លង​ដែន​មក​ពី​ថៃ​នោះ​ទៀត​។​ លោក​គួ​យ​ សា​រឿ​ន​ ក៏​បាន​បញ្ជាក់​ថា​ យើង​បាន​ទំនាក់ទំនង​ទាំង​ភាគី​ថៃ​ក៏​មិនដឹង​ទៀត​ តែ​ថៃ​គេ​ការពារ​ល្បាត​ តំបន់​ព្រំដែន​គ្រប់ពេល​ រាល់​ការ​សង្ស័យ​ទោះ​មិនឃើញ​មនុស្ស​លួច​ចូល​កាប់​ព្រៃឈើ​ ក៏​គេ​បាញ់កាំភ្លើង​ការពារ​តំបន់​គេ​ដែរ​ ហើយ​បើ​គេ​ឃើញ​ ពលរដ្ឋ​ខ្មែរ​ ចាប់​បាន​ឬ​ត្រូវ​របួស​គេ​តែង​ផ្ដល់​ដំណឹង​មក​លោក​ឲ្យ​ហើយ​ ។​

​តែបើ​តាម​លោក​ទទួល​បាន​ព័ត៌មាន​នៃ​សាច់​រឿង​នេះ​ គឺ​ក្រោយ​ពេល​សមត្ថកិច្ច​យើង​អប់រំ​ពួក​គេ​ទាំង​៨​នាក់​នៅ​ថ្ងៃ​ទី​២៧​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​២៨​ ខែ​ដដែល​នោះ​ពួក​គេ​បាន​នាំ​គ្នា​លួច​ឆ្លង​ដែន​ត្រង់​ចំណុច​អូ​ភ្លុក​ដំរី​ របស់​ខ្មែរ​យើង​ ចូល​ក្នុង​ប្រទេស​ថៃ​ត្រង់​ចំណុច​ខាងកើត​ហេតុ​ខាងលើ​ រូ​ច​ហើយ​ទា​ហ៊ាន​ឈុត​ខ្មៅ​ ការពារ​ល្បាត​តំបន់​នោះ​ សង្ស័យ​ក៏​បាន​បាញ់​ គម្រាម​ ហើយ​គ្រាប់កាំភ្លើង​បាន​ត្រូវ​ជន​រង​គ្រោះ​ បណ្ដាល​ឲ្យ​ស្លាប់​ ដោយ​ទា​ហ៊ាន​ឈុត​ខ្មៅ​ថៃ​មិនដឹង​ឡើយ​ ព្រោះ​តំបន់​នោះ​មានព្រៃ​ក្រាស់​ពិបាក​ក្នុង​ការ​រុករក​ណាស់​។​

​លោក​បន្ថែម​ថា​ ក្រោយ​ពេល​បក្ខពួក​ជន​រង​គ្រោះ​ដែល​លួច​ឆ្លង​ដែន​ទៅ​ថៃ​ លួច​កាប់​ឈើ​ក្រ​ញូ​ង​ដូច​គ្នា​ដឹង​ថា​គ្នា​គេ​ហើយ​ ក៏​ព្យាយាម​ នាំ​គ្នា​លូន​កាត់​តាម​ព្រៃ​ នៅ​យប់​ថ្ងៃ​ទី​២៨​នោះ​ ទៅ​យក​សព​ តាម​ដែល​អាច​ធ្វើ​បាន​ រហូត​ដល់​ថ្ងៃ​ទី​២៩​ ឆ្លង​ដែន​មក​ខ្មែរ​វិញ​ញ​រូ​ច​យក​សព​មក​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ ដោយ​ប្រាប់​ក្រុម​គ្រួសារ​មិន​ឲ្យ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ឡើយ​។​

​លោក​គួ​យ​ សា​រឿ​ន​ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ព្រំដែន​បាន​រំលឹក​ឲ្យ​ដឹង​ថា​ កម្លាំង​មូលដ្ឋាន​និង​កម្លាំង​ការពារ​ព្រំដែន​ ប្រចាំ​ច្រក​ថ្មដា​ ខ្មែរ​ ថៃ​នេះ​ គឺ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ​រួម​ទាំង​អាជ្ញាធរ​ បាន​អប់រំ​ពលរដ្ឋ​ទាំងអស់​មិន​ចន្លោះ​ន​ណា​ម្នាក់​ឡើយ​ក្នុង​ការពារ​ កុំ​ឲ្យ​ពួក​គាត់​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​កាប់​ឈើ​លើ​ទឹកដី​ថៃ​ ព្រោះ​ពួក​គាត់​ក៏​បានដឹង​ពី​ច្បាប់​ប្រទេស​ថៃ​ដែរ​៕​ ដោយ​៖​វឿ​ន​ គ្រ​ន​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ