ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ តាមបណ្តោយផ្លូវសំខាន់ៗ

2 ខែ មុន 144 តូ សុផល

ភ្នំពេញ៖ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ៣០នាទីព្រឹក

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និង លោក សាន ណារិទ្ធ ប្រធានប្រជាការពារស្តីទី ខណ្ឌ ដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវសំខាន់ៗទាំង១១ខ្សែ ដែល ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអោយរដ្ឋបាលខណ្ឌចុះរៀបចំ ក្នុងនោះមាន៖ មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវផ្លូវស៊ូស្រ៊ុន មហាវិថីសម្តេចសុធារស មហាវិថីព្រះសុរាម្រិតលេខ៤៧ ផ្លូវលេ១០៦-១០៨-៩០-៨៨-៩២-៩៦ -ល-។

ក្នុងនោះរដ្ឋបាលខណ្ឌ បានបន្តធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សារអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព។

ក្នុងនោះលោកអភិបាល បានអោយកម្លាំងប្រជាការពារខណ្ឌ បាញ់លាងសំអាតនៅសួនច្បារ និង ច្រាំងទន្លេចាប់ពីមុខផ្សាររាត្រី រហូរដល់មុខព្រះបរមរាជវាំង និងបាញ់លាងសំអាតនៅទីតាំងមួយចំនួនទៀតរួមមាន ៖ សួនច្បារមុខសណ្ឋាគារណាហ្គាវើល សួនច្បារព្រះបរមរតនៈរូប និង សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ