ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ា ហូ ចំរើន ត្រូវបានព្រះមហាក្សត្របញ្ចប់មុខតំណែងពីទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ដ្រី និងលុបឈ្មោះចេញពីក្របខ័ណ្ឌកងទ័ព

3 សប្តាហ៍ មុន 123 តូ សុផល

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា

ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់ មុនតំណែង ឧកញ៉ា ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេរមភូមិន្ទ។

នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
​សូមជម្រាបថា លោកឧកញ៉ា​ ហូ ចំរើន ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធករណី​បាញ់គំរាមប្រពន្ធ និងម្តាយក្មេក នៅក្នុងភូមិគ្រឹះរបស់លោកផ្ទាល់តែម្ដង ស្ថិតក្នុង​ភូមិរកា ផ្លូវព្រៃសរ​ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ