ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានមុខសញ្ញាឆក់ទៀតហើយ!

3 សប្តាហ៍ មុន 157 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទ៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៦:៣០នាទីព្រឹកកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទ លួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខ មន្ទីរពេទ្យឯកជន ប៉ាស៊ីហ្វិក ភ្នំពេញ ផ្លូវលេខ១១០ ក្រុម ទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX- 6908 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5225681 និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ពណ៌ខ្មៅ ( ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) ។
ជនរងគ្រោះ ឈ្មោះ យ៉ាន់ សុផល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទទួលធ្វើម្ហូបការ ស្នាក់នៅផ្ទះភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សំភារ:បាត់បង់មាន ទូរស័ព្ទដៃមួយគ្រឿងម៉ាកHuawei ពណ៌មាស(ចាំស៊េរី) ប្រើស៊ីមលេខ 096 9419609 ។

ប្រភពអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ យ៉ាន់ សុផល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH- 0676 ជិះតែម្នាក់ឯងចេញពីផ្ទះក្នុងគោលបំណងមកពិនិត្យសុខភាព នៅមន្ទីរពេទ្យឯកជន ប៉ាស៊ីហ្វិកភ្នំពេញ លុះពេលជនរងគ្រោះជិះមកដល់ចំណុច មុខមន្ទីរពេទ្យឯកជនប៉ាស៊ីហ្វិក លើផ្លូវ លេខ១១០ (សហព័ន្ធរុស្សី ) ក្រុមទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងបក្សពួកឈ្មោះ នូ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX- 6908 ជិះមកពីខាងក្រោយខាងឆ្វេងដៃរបស់ជនរងគ្រោះរួចហើយជនសង្ស័យឈ្មោះ នូ ជាអ្នកបើកម៉ូតូបានជិះទៅអែប ម៉ូតូរបស់ជនរងគ្រោះរួចជនសង្ស័យឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃពីក្នុងហោប៉ៅអាវខាងលើជនរងគ្រោះ ភ្លាម នោះជនរងគ្រោះបានធាក់ម៉ូតូរបស់ជនសង្ស័យទាំងពីរបណ្ដាលវេរចង្កូតម៉ូតូរកដួលម៉ូតូ ទើបមាន សន្តិសុខយាមពេទ្យខាងលើ ជួយធាក់ម៉ូតូជនសង្ស័យបន្ថែមបណ្ដាលឲ្យម៉ូតូជនសង្ស័យទាំងពីរដួលម៉ូតូ ភ្លាមនោះក៏មានការអន្តរាគមន៍ពី កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ និងប្រជាពលរដ្ឋនៅតាមផ្លូវជួយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ ចំរើន ឆៃឌី ចំណែក បក្សពួកឈ្មោះ នូ បានរត់គេចខ្លួនបាត់ ទៅដោយឡែកទូរស័ព្ទដៃរបស់ជនរងគ្រោះបានជ្រុះបាត់នៅពេលដែល ប្រជាពលរដ្ឋដេញជួយចាប់ប្រផាប់ប្រភីង ហើយសមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ យកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យរូប នេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាពវិជ្ជមាន (មានសារធាតុញៀន ) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសា់ងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ