ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋស្នើ អភិបាលខណ្ឌសែនសុខ បង្ក្រាប ហ្គេមអនឡាញ យីហោ ធីស៊ីអេច TCH មុខផ្សារដីហុយ

4 ខែ មុន 339 តូ សុផល

ភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​ ពិសេស​អាណា​ព្យាបាល​សិស្ស​សំណូមពរដល់ លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ ជួយចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែង យីហោ ស៊ីធីអេច TCH ណេត នៅបណ្តោយផ្លូវ១០១៩ ចំណុចមុខ ផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខផង

សូមបញ្ជាក់​ថា ​សេវា​បម្រើ​អ៊ីន​ធើណេត ​ដែល​តាម​ពិត​គឺគេ​ដាក់​សម្រាប់​ក្មេង​ៗ ដែល​ជក់ និង​ល្បែង​ហ្គេម​តាម​អ៊ីន​ធើរណេត​មាន​សុទ្ធសឹង​ជាសិស្ស​តូច​ធំចាប់​ពី​អាយុ​១២​ទៅ​១៥​ឆ្នាំ​​ ​ឬលើស​នេះ​ដែល​ពួកគេ​បាន​គេច​ពី​​សាលា​រៀន​​។ ដោយឡែក យុវជនវិញក៍សម្រុកចូលលេងនៅទីតាំងខាងលើនេះដែរ ព្រោះវាមិនត្រឹមជាទីតាំងហ្គេមអនឡាញ ប៉ុណ្ណោះទេ មានបង្កប់ទាំងល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទ Live ពីកាស៊ីណូ និង ភ្នាល់បាល់ជាដើម។

​​ល្បែង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​​ណេត​​​នេះ ​បាន​ជះ​ឥទ្ធិ​ពល​មិន​ល្អ​ដល់​សតិ​អារម្មណ៍​​ប្រជា​ពលរដ្ឋ​​ទូទៅ​និងជា​ពិសេស​អាណាព្យាបាល​សិស្ស​ដោយ​សារ​កូន​ៗ​របស់ពួកគាត់​វក់​វី​និង​ល្បែង​​ហ្គេម​ និងរូប​ភាព​អាស​អាភាស​តាម​រយៈ​អ៊ីន​ធើរណេត​ រហូត​គេច​សាលា​មិនចូល​រៀន ​ហ៊ាន​លួចលុយ ទ្រព្យ​សម្បត្តិ​ឪពុកម្តាយ​ អាណា​​ព្យាបាល​ ព្រម​ទាំង​លែងស្តាប់​ដំបូ​ន្មាន​​ ឪពុក​​ម្តា​យ​និង​លោកគ្រូ​អ្នកគ្រូ​ទៀត​ផង។

គួររំលឹកដែរថា ឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់  ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត​២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់​ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ