ព្រឹតិ្តការណ៍ថ្មីៗ

ផ្គើនបទបញ្ជា សម្តេចក្រឡាហោម ស ខេង រក្សាទុក ហេបភី ណេត ជាប្រយោជន៍ចូលហោប៉ាវខ្លួនទេដឹង?

2 ខែ មុន 2749 តូ សុផល

ភ្នំពេញ ៖ មជ្ឈ​ដ្ឋាន​ទូ​ទៅ​ក៏ដូច​​ជា​ប្រជា​ពលរដ្ឋ​​ ពិសេស ​អាណា​ព្យាបាល​សិស្ស​ មាន​ការ​ងឿង​ឆ្ងល់ ​និង​ក្តៅ​ក្រហាយ​ចំពោះ​អាជ្ញាធរ​ខណ្ឌទួលគោកក្រោមការដឹកនាំដោយ លោក ឯក ឃុន ដឿន ជាអភិបាលខណ្ឌ និង លោកវរសេនីយ៍ឯក  ហ៊ុន​ សុធី​ ជាអធិការ​ខណ្ឌ ​​បានបណ្តែតបណ្តោយ ​ឱ្យ​មាន​បើក​ល្បែង​ហ្គេម​តាម​អ៊ីន​ធើរ​ណេត​យ៉ាង​ច្រើន​កន្លែង ​ធ្វើ​​ឱ្យ​កូនៗ​របស់ពួកគាត់​មិន​ចូល​សាលា​រៀន​ និង​ចេះ​លួច​លុយ​គាត់​ព្រម​ទាំង​យក​​​កង់​ទៅ​បញ្ចាំ​ដើម្បី​យក​លុយ​​លេងហ្គេម​តាម​កន្លែង​ដែលគេ​បើក​​​​​​​​​ស្រប​ច្បាប់​ដោយ​ជ្រក​ក្រោម​ស្លាក «សេវា​​បំរើ​​អ៊ីន​ធើរណេត២៤ម៉ោង​» ។

 សូមបញ្ជាក់​ថា ​សេវា​បម្រើ​អ៊ីន​ធើណេត ​ដែល​តាម​ពិត​គឺគេ​ដាក់​សម្រាប់​ក្មេង​ៗ ដែល​ជក់ និង​ល្បែង​ហ្គេម​តាម​អ៊ីន​ធើរណេត​មាន​សុទ្ធសឹង​ជាសិស្ស​តូច​ធំចាប់​ពី​អាយុ​១២​ទៅ​១៥​ឆ្នាំ​​ ​ឬលើស​នេះ​ដែល​ពួកគេ​បាន​គេច​ពី​​សាលា​រៀន​​។ ដោយឡែក យុវជនវិញក៍សម្រុកចូលលេងនៅទីតាំងខាងលើនេះដែរ ព្រោះវាមិនត្រឹមជាទីតាំងហ្គេមអនឡាញប៉ុណ្ណោះទេ មានបង្កប់ទាំងល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទ Live ពីកាស៊ីណូ និង ភ្នាល់បាល់ជាដើម។

ល្បែង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​​ណេត​​​នេះ ​បាន​ជះ​ឥទ្ធិ​ពល​មិន​ល្អ​ដល់​សតិ​អារម្មណ៍​​ប្រជា​ពលរដ្ឋ​​ទូទៅ​និងជា​ពិសេស​អាណាព្យាបាល​សិស្ស​ដោយ​សារ​កូន​ៗ​របស់ពួកគាត់​វក់​វី​និង​ល្បែង​​ហ្គេម​ និងរូប​ភាព​អាស​អាភាស​តាម​រយៈ​អ៊ីន​ធើរណេត​ រហូត​គេច​សាលា​មិនចូល​រៀន ​ហ៊ាន​លួចលុយ ទ្រព្យ​សម្បត្តិ​ឪពុកម្តាយ​ អាណា​​ព្យាបាល​ ព្រម​ទាំង​លែងស្តាប់​ដំបូ​ន្មាន​​ ឪពុក​​ម្តា​យ​និង​លោកគ្រូ​អ្នកគ្រូ​ទៀត​ផង។ កន្លងទៅ​មាន​​បាត់កង់​​ជារឿយ ​នៅ​តាម​កន្លែង​លេង​ហ្គេម​ទាំងនោះ ​និងពេលខ្លះ​កូនៗបាន​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​កុហក​ឪពុក​ម្តាយ​​ថា បាត់​កង់​តាម​ពិត​ប៉ូលិស​បាន​ស្រាវ​ជ្រាវ​ដឹងថា ​យកទៅ​បញ្ចាំ​ ឬលក់​យក​លុយ​លេង​ហ្គេម​។

តាម​ប្រភព​ព័ត៌​មាន​អ្នក​ដែល​បានដឹង​​និយាយ​ថា ​ហ្គេម​អ៊ីនធើរណេត​ទាំងនេះ​មួយចំនួន​ត្រូវ​បាន​គេ​រុះស្លាកយីហោចេញក្រោយមានការចុះផ្សាយនានា ដើម្បីបំភាន់ភ្នែកមហាជនតែតាមពិតនៅដំណើរដដែល ហើយកន្លែងខ្លះទៀត នៅតែអាចបន្តបុកគ្រឹះយ៉ាងរឹងមាំ ទាំងបង្អួតផ្ទាំងប៉ាណូយីហោធំៗ ខ្លាចអ្នកលេងមិនឃើញ។

 ​តាម​ពិតទៅ អ៊ីនធើណេត គឺសំរាប់បម្រើ​សេវ៉ា​អ៊ីនធើរណេត​មាន​ន័យ​ថា ​គឺ​សម្រាប់​​មនុស្ស​ចាស់​ដែលចង់​ស្រាវ​ជ្រាវ​​​ឯក​សារ​ ឬ​មើល​ព័ត៌​មាន​​​ជាដើម ​តែ​ផ្ទុយ​ទៅ​​វិញ​​គ្រប់ហាង​​អ៊ីនធើរ​ណេត​​ក្នុងរាជធានីភ្នំពេញ គឺ​សម្បូរ​​ និង​សុទ្ធ​សឹង​តែកូនសិស្ស​ដែល​មាន​ឯក​សណ្ឋាន​​ជា​សិស្ស​ដែល​មាន​អាយុ​ពី​១០​ទៅ​១៥​ឆ្នាំ ​ឬ​លើស​នេះ។ នៅស្លាក​យីហោ​ខ្លះ​ដូចជា​ហេភី​ណេត​ ដែលមាន​​ដាក់​បម្រើ​សេវាកម្ម​អ៊ីនធើរណេត​ និង​នៅពី​​ក្រោម​មានកាត់​ស្លាក ​Facebook , Skype , Youtube , YaHoo និង Fire Fox ជាដើមដែល​នេះ​ជា​អាសយ​ដ្ឋាន​​អ៊ីនធើរណេត​ធម្មតា​ ប៉ុន្តែ​សម្រាប់​អ្នកដែល​គេស្គាល់​​អាសយ​ដ្ឋាន​វ៉េបសាយ​ដែលពោរ​ពេញ​ដោយ​រូបភាព​ និង​វីដេ​អូ​អាស​អាភាស​​វិញគឺគ្រាន់​តែ​​ប្រើ​ម្រាម​ដៃ​ចុន​នោះ​ និងអាច​ឃើញ​រូបភាព​ និងវី​​ដេអូ​អាស​អា​ភាស​នេះ​​ជា​​ពុំ​ខាន ​។

ពាក់​ព័ន្ធ​និង​សេវា​អ៊ីនធើរណេតដែលបង្កប់ល្បែងស៊ីសងនេះ ​កាលពីថ្ងៃទី១១ ធ្នូ ២០១៧ អាជា្ញធរខណ្ឌទួលគោក​ បានប្រកាសថា​ អាជា្ញធរនឹងត្រៀមដាក់សំណើទៅព្រះរាជអាជា្ញ ដើម្បីអនុវត្តន៍ច្បាប់ទៅលើទីតាំងល្បែង​ “ហេប​ភី​ ណេត​“ បន្ទាប់ពីអាជា្ញធរបានដាក់ការសង្ស័យថា​ ទីតាំងទាំងនេះ បានបង្កប់ល្បែងស៊ីសងខុសច្បាប់​ ដែលជាដើមចមនៃបទល្មើស​ ប៉ុន្តែរហូតមកដល់ពេលនេះ កន្លះឆ្នាំទៅហើយ ទីតាំងហ្គេមអនឡាញបង្កបល្បែងស៊ីសង ក្នុងខណ្ឌទួល គោកទាំងមូលនៅតែមានច្រើនកន្លែងគួរអោយ កត់សម្គាល់ ជាពិសេស ទីតាំង ហេភីណេត នេះតែម្តង។

ទោះយ៉ាងណា​ អ៊ីន​ធើរណេត​ ដែល​បាន​យកសេវា​ពីសិស្ស ​២០០០ ឬ ១៥០០​រៀល​ក្នុង​មួយ​ម៉ោង​នេះគឺ​ពិត​ជាបាន​ជះ​ឥទ្ធិពល​អាក្រក់​​យ៉ាង​ខ្លាំង​ដល់សិស្ស​ដែល​អាជ្ញា​ធរ​ខណ្ឌទួលគោក គួរតែ​បិទទាំងស្រុង​ទើប​ជា​ការ​ល្អ ហើយ​​អាណា​ព្យាបាល​ឪពុក​ម្តាយ​ពិតជា​នឹង​អប​អរសាទរ​​​នូវ​ស្ថាដៃ​របស់​អាជ្ញាធរ​ខណ្ឌជា​ពុំ​ខានឡើយ ៕

គួររំលឹកដែរថា ឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់  ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត​២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់​ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ