ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរ សមត្ថកិច្ច ខណ្ឌឫស្សីកែវ បង្ក្រាបទីតាំងហ្គេមបាញ់ត្រី គ្រាន់តែអោយល្អមើលប៉ុណ្ណោះ!

4 ខែ មុន 182 តូ សុផល

ភ្នំពេញ ៖ អ្វីដែលបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ លើកឡើងនិងហួសចិត្តមិនដឹងថាទាំងអាជ្ញាធរ ទាំងសមត្ថកិច្ច មានរនាំងបិទបាំងអ្វី បានជាបង្ក្រាបបនល្បែង ជម្រកហ្គេមបាញ់ត្រី គ្មានប្រសិទ្ធភាព បានត្រឹមតែធ្វើឲ្យល្អមើល បនល្បែងកើតមានពេញភូមិ បង្កឲ្យអសន្តិសុខ គ្រឿងញៀន ចោរកម្មផ្សេងៗ ។

តាមការលើកឡើងរបស់ពលរដ្ឋ បានឲ្យដឹងថា គ្រាន់តែតាមផ្លូវ៧០ ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ផ្ទះហ្គេមបាញ់ដុះស្លែចំនួន៣កន្លែងប្រចាំភូមិ ទោះជាកន្លងមកច្រើនដងមកហើយ កម្លាំងសមត្ថកិច្ច ឬ អាជ្ញាធរ បញ្ចេញសាច់ដុំសិប្បនិម្មិតចុះមកបង្ក្រាប ដូចមកថតកុន ពោលចាប់ថ្ងៃនេះ ស្អែកបើកវិញដដែល សម្បូរទូហ្គេមបាញ់ត្រីយកមកដាក់ មើលតែពលរដ្ឋស្រែក រអ៊ូខ្លាំង ទើបមកចុះបង្ក្រាបម្តងទៀត ស្អែកឡើងបើកសារជាថ្មី មិនដឹងថា អាជ្ញាធរ សមត្ថកិច្ច ខណ្ឌឫស្សីកែវ គ្មានបារមី ឬមួយមានលាភផលពីផ្ទះហ្គេមទាំង ៣ហ្មឹង ទើបប្រតិបត្តិការអនុវត្តន៍ឡើងដូចលេងបាយឡុកបាយឡ ធ្វើឲ្យតែល្អមើល ចេញរបាយការណ៍បង្អួតថ្នាក់លើ ថាមូលដ្ឋានខ្លួនអនុវត្តន៍តាមគោលការណ៍លក្ខណៈសម្បត្តិ៩យ៉ាង របស់ភូមិសង្កាត់មានសុវត្តិភាព តែផ្ទុយទៅវិញ ភូតសុទ្ធ បនល្បែងហ្គេមបាញ់ត្រីពេញភូមិ ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ច អនុវត្តន៍មិនទាំងបានផង ឯណាទៅបម្រើរាស្រ្ត?

ដោយមើលឃើញទិសដៅ បង្ក្រាបបទល្មើស ចំពោះមុខល្បែងហ្គេមបាញ់ត្រី ដែលជាជម្រក ជួញដូរ ប្រើប្រាស់គ្រឿងញៀនមានបង្កប់ជាមួយគ្នានោះ គ្មានប្រសិទ្ធភាព របស់អាជ្ញាធរ សមត្ថកិច្ច ខណ្ឌឫស្សីកែវ ពលរដ្ឋ សំណូមពរផងដែរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការ ផែនការ បែបណា បង្ក្រាប បនល្បែងឲ្យមានប្រសិទ្ធភាព កាលបើខណ្ឌឫស្សីកែវ បង្ក្រាបល្បែងហ្គេមបាញ់ត្រី ៣ផ្ទះខាងលើ ថ្ងៃនេះ ស្អែកបើកវិញចឹង ភូមិ សង្កាត់ មានសុវត្តិភាព ម្តេចកើតទៅ?

ចាំមើលជំនួយការ នាយករដ្ឋមន្ត្រី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និង លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌឬស្សីកែវ និង មេបញ្ជការមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ មានវិធានការបែបណា?

គួររំលឹកដែរថា ឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់  ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត​២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់​ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ