ព្រឹតិ្តការណ៍ថ្មីៗ

ឃាតករ​សម្លាប់​ឪពុក​ខ្លួន​ឯង​ នៅ​ខេត្ត​សៀមរាប​ គេច​​មក​ខេត្ត​ព្រះសីហនុ​ ត្រូវ​ចាប់​ខ្លួន​បាន​ហើយ

3 ខែ មុន 246 តូ សុផល
ខេត្ត​ព្រះសីហនុ៖ នៅ​រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នេះ​ សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​
បានធ្វើការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជនសង្ស័យម្នាក់​ ឈ្មោះ ប៉ក់ ផាន់ ហៅរើន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅ​ នៅ​ភូមិបឹងមាលា ឃុំមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តែ​បាន​គេច​ខ្លួន​មក​ធ្វើកម្មករ​សំណង់​ ក្នុង​ការដ្ឋាន​មួយ​កន្លែង​នៅ​ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

លោក​វរសេនីយ៍​ឯក​ញ៉ែ​ត​ ភ័ណ្ឌ​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថាៈ​ មុខ​សញ្ញា​នេះ​ បាន​សម្លាប់​ឪពុក​ខ្លួន​ឯង​ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេ៎តសៀមរាប​ កាល​ពី​ថ្ងៃ​ទី​ ២​៥​ខែ​ឧសភា​ ឆ្នាំ​២០១៨​ ដោយ​សារ​ឪពុក​ស្តី​បន្ទោស​ រឿង​ដេីរ​លេង​ផឹក​ស្រា​ មិន​ជួយ​ធ្វើការ​ងារ​ ឪពុក​ម្តាយ​ ហេីយ​ជន​នេះ​បាន​យក​កាំបិត​ផ្គាក់​ កាប់​ឪពុក​ខ្លួន​ឯង​រហូត​ដល់​ស្លាប់​ ហេីយ​បាន​គេច​ខ្លួន​ពី​ស្រុក​កំណើត​ មក​ខេត្ត​ព្រះសីហនុ ធ្វេី​ជា​កម្មករ​សំណង់​។

លោក​ញ៉ែ​ត ភ័ណ្ឌ​ បាន​បញ្ជាក់​ថា៖ ការ​ចាប់​ខ្លួន​នេះ​ធ្វេី​ឡេីង​តាមដីកាលេខ​ ១៨៣/២០១៨ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពីបទ ឃាតកម្ម (ចាក់សម្លាប់ឪពុកបង្កើតឈ្មោះ សុខ ប៉ក់ អាយុ៤៩ឆ្នាំ)។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន រង់ចាំប្រគល់ជូនសមត្ថកិច្ច​ ខេត្តសៀមរាប មកទទួលយក​ទៅ​ចាត់ការតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ