ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានទទួលអណ្តូងទឹកស្អាតចំនួន១០ ពី មូលនីធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង និង លោកយាយ ឌី ប៉ុក

6 ខែ មុន 110 តូ សុផល

 

កំពង់ធំ៖ ប្រជាពលរដ្ឋស្ថិតនៅក្នុង ឃុំត្បែង និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ជិត៣០០គ្រួសារ រំភើប រីករាយយ៉ាងខ្លាំង ដោយទទួលបានអណ្តូងទឹកស្អាតចំនួន១០ ពី

មូលនីធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង និង លោកយាយ ឌី ប៉ុក ដែលដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រប្រសារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត រួមទាំងក្រុមការងារមួយចំនួនទៀតកាលពីថ្ងៃទី២៧ ខែឧសភា នេះ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីប្រគល់អណ្តូងទាំងនេះ លោកស្រី ប្រធានមូលនីធិបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខភាពប្រជាពលរដ្ឋរស់នៅតាមទីជនបទ ឆ្ងាយពីប្រភពទឹកស្អាត សម្តេចទាំងពីរ បានចាត់អោយក្រុមការងាមូលនីធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង និង លោកយាយ ឌី ប៉ុកធ្វើអណ្តូងជួនប្រជាពលរដ្ឋប្រើប្រាស់គ្រប់២៥ខេត្តក្រុងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបន្តថា គម្រោងមូលនីធិរបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ធ្វើអណ្តូងជួនប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួន១ពាន់អណ្តូង ហើយរយៈពេល៥ឆ្នាំមកនេះក្រុមការងារខួងរួចរាល់បានចំនួន៤៧៧អណ្តូងហើយ និង        អណ្តូង ដែលដាក់អោយប្រើប្រាស់ជាផ្លូវការបានចំនួន៣៧៦អណ្តូង ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលក្នុងជីវភាពប្រចាំថ្ងៃ។

ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ បានសំដែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាវជ្រៅចំពោះម្ចាស់ អណ្តូង ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង ជួយដោះស្រាយបញ្ហាទឹកស្អាតនិងបំពេញសេចក្តីត្រូវការផ្សេងៗទៀត នៅពេលដែលពលរដ្ឋ ជួបការលំបាក ខ្វះខាតដោយគ្មានការរើសអើងអ្វីឡើយ។

ក្នុងឱកាសនៃពិធីប្រគល់អណ្តូងទឹកនេះ ដោយមានការស្នើសុំបន្ថែមពីប្រជាពលរដ្ឋនៅក្នុងឃុំទាំង២ខាងលើ លោកជំទាវ ប្រធានក៏បានអោយក្រុមការងារធ្វើអណ្តូងចំនួន២៤បន្ថែមទៀត និងជួយជួសជុលផ្លូវ២ខ្សែទៀត ក្រាលគ្រួសក្រហមនៅក្នុងភូមិ ដោយថវិកាផ្ទាល់របស់លោកស្រី។

ឆ្លៀតក្នុងឱកាសប្រគល់អណ្ដូងនេះដែរលោកជំទាវប្រធានមូនីធិ ក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ មកពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ សំរាប់ពលរដ្ឋណាដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗដោយមិនគិតថ្លៃ។ លើសពីនោះ បើមានសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញជួន ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ថា ការប្រគល់អណ្តូងទឹកនេះគឺបង្ហាញសកម្មភាពមនុស្សធម៌របស់មូលនីធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង និង លោកយាយ ឌី ប៉ុកនិង

ការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!