ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញពស់ថ្លាន់មួយសំបុក

6 ខែ មុន 39 តូ សុផល

ភ្នំពេញ ៖ ទឹកចិត្តរួមចំណែកក្នុងកិច្ចការពារ អភិរក្សសត្វព្រៃ ប្រជាពលរដ្ឋចាប់បានពស់ថ្លាន់ចំនួន២ក្បាលរួមទាំងមានពងចំនួន២០គ្រាប់

ត្រូវបានប្រជាពលរដ្ឋចាប់យកមកប្រគល់អោយអាជ្ញាធរកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។ពស់ថ្លាន់២ក្បាលនេះត្រូវបានប្រជាពលរដ្ឋចាប់បាន នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សត្វពស់ថ្លាន់ទាំងនេះដោយសារ អស់ទីជម្រក រស់នៅ តាមដីវាលទំនេរ ឡូត៍ ប្រឡាយ មួយចំនួនត្រូវបានចាក់ដីលប់បំពេញ សាងសង់សំណង់ផ្សេងៗ ទើបសត្វពស់ទាំងនោះ អស់ជម្រក វាចេញឡើងចូលផ្ទះប្រជាពលរដ្ឋនិងក្រាបពងហើយប្រជាពលរដ្ឋឃើញក៍ចាប់រួចយកមកប្រគល់អោយអាជ្ញាធរសង្កាត់ភ្នំពេញថ្មីកាលពីរសៀលថ្ងៃនេះព្រមទាំងមានពងចំនួន២០ក្រាប់ផង។

ក្រោយពីចាប់សត្វពស់ថ្លាន់បានទាំង២ក្បាល ពលរដ្ឋនាំគ្នាយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីរងចាំខាងអង្គការអភិរក្សសត្វព្រៃមកទទួលយកទៅរក្សាទុកទីកន្លែងមានសុវត្តិភាព ជៀសវាងធ្លាក់ទៅលើដៃជនខិលខូច យកទៅធ្វើជាជំនួញជួញដូរសត្វព្រៃដោយខុសច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!