ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែឧសភា ឆ្នាំ២០១៨ និងទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ

6 ខែ មុន 183 តូ សុផល

ភ្នំពេញ៖នៅព្រឹក ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៩,០០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរង លោកនាយក-នាយករងរដ្ឋបាល លោក ប្រធានការិយាល័យទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ និង លោក លោកស្រីប្រធានការិយាល័យជំនាញពាក់ព័ន្ធផងដែរ ។
កិច្ចប្រជុំបានកំណត់យករបៀបវារៈប្រជុំដូចខាងក្រោម៖
១-ការងារបន្តពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន
២-ការងារដោះស្រាយបញ្ហាចរាចរណ៍ក្នុងមូលដ្ឋាន
៣-វឌ្ឍនភាពការងារស្តារលូក្នុងមូលដ្ឋាន
៤-ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
៥-ឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែឧសភា ឆ្នាំ២០១៨
៦-ឆ្លងសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែឧសភា ឆ្នាំ២០១៨ ជូនមន្ត្រីបម្រើការងារនៅរដ្ឋបាលខណ្ឌដូនពេញ
៧-ការងារផ្សេងៗ
– លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោក លោកស្រីអភិបាលរង នៅសាធារណរដ្ឋប្រជាមានិតចិន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!