ព្រឹតិ្តការណ៍ថ្មីៗ

រន្ទះបាញ់១ផាំងបង្កជាអគ្គីភ័យផ្អើលប៉ូលីសស្រុកថ្មគោលរត់ជាន់ជើងគ្នា

3 សប្តាហ៍ មុន 242 តូ សុផល

បាត់ដំបង៖សាលាបឋមសិក្សាតាសី ត្រូវរន្ទះបាញ់បណ្តាលអោយឆ្លងចរន្តអគ្គិសនីឆាបឆេះសម្ភារ:ក្នុងទីចាត់ការអស់ជាច្រើន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៤៧នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨​ ចំណុចសាលាបឋមសិក្សាតាសី ស្ថិតក្នុងភូមិតាសី ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថាសម្ភារ:ដែលខាតបង់នៅក្នុងសាលានោះរួមមាន:ឯកសារមួយចំនួនធំ ម៉ាសុីនកំព្យូទ័រ១គ្រឿង ម៉ាសុីនព្រីន១គ្រឿង ទូរដាក់ឯកសារ១ និងសម្ភារ:ប្រើប្រាស់ជាច្រើនទៀត។

ដោឡែកករណីអគ្គីីភ័យនេះមិនឆេះរាលដាលជាទ្រង់ទ្រាយធំឡើយដោយសារសមត្ថកិច្ចជួយពន្លត់ទាន់ពេល៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ