ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ជនជាតិ​វៀតណាម​១២​នាក់​ មកធ្វើការស្រុកខ្មែរខុសច្បាប់!

3 សប្តាហ៍ មុន 107 តូ សុផល

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៥​និង​៤៥​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​ លោក​អនុសេនីយ៍ឯក​ ចុ​ល​ ចេក​ ជា​នាយ​រង​ការិយាល័យ​ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ ស្ថិត​នៅ​ហាង​កាហ្វេ​ និង​សិប្បកម្ម​ឈើ​(​មុខ​រ៉ុ​ក​)​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ និង​សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​១២​នាក់​ (​ស្រី​០៣​នាក់​)​។​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ