ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរម្នាក់ទៀតហើយ ដែលសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

3 ខែ មុន 17 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណី  ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) កាលពី ថ្ងៃ ច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២៣ និង៣០នាទី នៅចំណុច ផ្ទះរបស់ឈ្មោះឌុលឡាភេទប្រុស ស្ថិតក្នុងភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងប្រាប់អោយដឹងថា ជនសង្ស័យ ចំនួន ០២នាក់ ៖

ទី១  ឈ្មោះផូ ចិត្រាភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរំស្រុកស្អាង ខេត្តកណ្តាល ។ (ឃាត់ខ្លួន)
ទី២  ឈ្មោះ ឌុលឡាភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ១ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ (គេចខ្លួន)
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៨កញ្ចប់តូច។

លោកអធិការប្រាប់អោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័តមានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះលោកអនុសេនីឯកឡោ សុខៃ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនឈ្មោះផូ ចិត្រានិងរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៨កញ្ចប់តូចនៅក្បែរខ្លួនឈ្មោះផូ ចិត្រា។
ចំណែកឈ្មោះឌុល ឡា បានរត់គេចបាត់ពីកន្លែងកើត។បន្ទាប់មកឃាត់ខ្លួនឈ្មោះផូ ចិត្រា រួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្តិ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផូ ចិត្រាបានសារភាពថា គ្រឿង ញៀន(ម៉ាទឹកកក) ចំនួន០១ កញ្ចប់ ជារបស់ខ្លួននិងចំនួន០៧កញ្ចប់ទៀត គឺជារបស់ឈ្មោះឌុល ឡា បានប្រគល់មកខ្លួន(ផូ ចិត្រា) ។

លោកអនុសេនីយ៍ឯកឡោ សុខៃ ជានាយប៉ុស្តិ៍នគរបាលស្វាយរលំ បានបញ្ជាក់ថា ឈ្មោះ ផូ ចិត្រា ពិតជាជនសង្ស័យជួញដូរគ្រឿងញៀន ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ