ព្រឹតិ្តការណ៍ថ្មីៗ

បំបែកសំបុកល្បែង (អាប៉ោង) ដុះស្លែ ឃាត់មនុស្ស៦នាក់!

2 ខែ មុន 105 តូ សុផល

​កណ្តាល​ ៖​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្ម​នគរបាល​ទណ្ឌ​កម្រិត​​ស្រាល​ បាន​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​ (​អាប៉ោង​)​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៣​និង​៣០​នាទី​ នៅ​ចំណុច​ ផ្ទះ​ឈ្មោះ​ ប៉ែន​ ថុ​ល​ (​ម្ចាស់ផ្ទះ​)​ ភូមិ​ទួល​ដូង​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ឃាតខ្លួន​ជនសង្ស័យ​៦​នាក់​រួម​មាន​

ទី​១-​ឈ្មោះ​ ស៊ិ​ន​ គុន​ ភេទ​ប្រុស​ អាយុ​ ៦៦​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចំបក់​ ឃុំ​ជ្រៃ​ ស្រុក​កំពង់ត្របែក​ ខេត្ត​​ព្រៃវែង​។

ទី​២-​ឈ្មោះ​ សុខ​ ជា​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ច្រក​ចំបក់​ ឃុំ​ជ្រប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។

ទី​៣-​ឈ្មោះ​ ដង​ យ៉ឹ​ង​ហ្វា​ង​ ភេទ​ប្រុស​ អាយុ​ ៤៩​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​​លើក​ដែក​ ខេត្តកណ្ដាល​។

ទី​៤-​ឈ្មោះ​ ផល​ ស៊ី​ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​រាប​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។

​ ទី​៥-​ឈ្មោះ​ ឆាយ​ ហុ​ក​ ភេទ​ប្រុស​ អាយុ​ ៤០​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​តា​អុង​ ឃុំ​ពាម​ឧ​ញ៉ា​អុង​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល។

ទី​៦-​ឈ្មោះ​ ឆោម​ ឆៃ​យ៉ា​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​រាប​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​

​វត្ថុ​តាង​ចាប់​យក​ ៖​មេអាប៉ោង​០៨​ និង​ ប្រដាប់​ខាត​ជើង​អាប៉ោង​ មួយ​សន្លឹក​,​ គម្រប​មួយ​,​ កម្រាល​អាប៉ោង​មួយ​,​ ទូរស័ព្ទ​ដៃ​ ០៧​គ្រឿង​(SAMSUNG​ J7​ពណ៌​ស​មួយ​,​ គ្រឿង​ iPhone​ 6plus​ ពណ៌​ប្រផេះ​មួយ​គ្រឿង​,​ iPhone​ 6​ ពណ៌​មាស​មួយ​គ្រឿង​,​ Metfone​ ពណ៌​ខ្មៅ​មួយ​គ្រឿង​,​ Alcatel​ ពណ៌​ខ្មៅ​មួយ​គ្រឿង​,​ Nokia​ ពណ៌​ខ្មៅ​០២​គ្រឿង​),​ លុយ​ដុល្លារ​ ៨៧៥​ដុល្លារ​,​ លុយ​ខ្មែរ​ ៣.៧០០.០០០​រៀល​,​ ឡាន​០២​គ្រឿង​(​ម៉ាក​បា​ឡែ​ន​ ស្លាក​លេខ​ ភ្នំពេញ​ 2V-7570​ ពណ៌​ស្ក​,​ ម៉ាក​ឆ្លាម​ ស្លាក​លេខ​ ភ្នំពេញ​ 2Q-7796​ ពណ៌​ទឹកប្រាក់​)​។​

​លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​បន្ត​ថា​មុន​ពេល​ចុះ​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​សកម្មភាព​លេងល្បែង​ស៊ីសង​(​អាប៉ោង​)​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ ប៉ែន​ ថុ​ល​ ភូមិ​ទួល​ដូង​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​នគរបាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្ដាល​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ បង្ក្រាប​បាន​ជនសង្ស័យ​០៦​នាក់​ រួម​និង​វត្ថុ​តាង​ខាងលើ​ បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ ដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដើម្បី​បន្ត​ចាត់ការ​ តាម​នីតិវិធី​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ