ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យខ្លាចរន្ទះបាញ់ គ្រាន់តែឃើញង្គោលអង់តែន តវ៉ាមិនអោយដាក់

3 សប្តាហ៍ មុន 490 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង២០នាក់តំណាងឲ្យពលរដ្ឋក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អាក់អន់ចិត្ត ខឹងសម្បារចំពោះការតម្លើងបង្គោលអង់តែន នៅក្នុងភូមិរបស់ពួកគាត់ ដែលអះអាងថា បង្កផលប៉ះពាល់ច្រើន ទោះជាកន្លងមក នាំគ្នាទៅប្តឹងអាជ្ញាធរសង្កាត់ដើម្បីទប់ស្កាត់ម្តងរួចមកហើយ មកដល់រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បែជារថយន្តដឹកដែកបង្គោលអង់តែន ដឹកយកមកតម្លើង ទើបពលរដ្ឋផ្អើលឆោឡោរ តវ៉ារារាំង ហើយត្រូវបានអាជ្ញាធរចុះទៅពិនិត្យ ហាមឃាត់ ហើយត្រូវបាន រថយន្តដឹកដែកនោះ រយ៊ែរ ថយបុកម៉ូតូ របស់អាជ្ញាធរមួយគ្រឿងទៀតផង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងបំរ៉ុងតម្លើងលើកបង្គោលអង់តែនខាងលើ ស្ថិតនៅដីឡូត៍ផ្ទះលេខ៥០ តាមផ្លូវ១៩៧២ ក្នុងភូមិ សង្កាត់ខាងលើ ហើយអ្វីដែលពលរដ្ឋព្រួយបារម្មណ៍ គឺបង្កផលប៉ះពាល់ ដល់សុខភាព រាងកាយ ទើបធ្វើឲ្យប្រជាពលរដ្ឋម៨នសប្បាយចិត្ត ហើយកាល ពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨កន្លងមក ពលរដ្ឋក្នុងភូមិ នាំគ្នាទៅប្តឹងអាជ្ញាធរសង្កាត់រួចម្តងហើយ ដើម្បីទប់ស្កាត់ ស្រាប់តែមកដល់រសៀលថ្ងៃទី ២៨ ខែឧសភា នេះបែរជា មានរថយន្តដឹក ដែបង្គោល មកតម្លើងអង់តែនទៅវិញ ទើបពលរដ្ឋរារាំង ហើយត្រូវបានខាងអាជ្ញាធរសង្កាត់ចុះទៅពិនិត្យ និងឲ្យផ្អាកសិន ។

ស្របពេលដែលពលពលរដ្ឋកំពុងឆោឡោ រថយន្តដឹកបង្គោលដែកនោះ រតយ៊ែរថយក្រោយ កិនចំម៉ូតូ របស់មន្រ្តីអាជ្ញាធរសង្កាត់ ទទួលរងខូចខាត ទើបឃាត់រថយន្តទុក រងចាំសមត្ថ កិច្ច ចុះមក ដើម្បីដោះស្រាយគ្នាជាមុនសិន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ