ព្រឹតិ្តការណ៍ថ្មីៗ

ច្របាច់ក ប្រុងរំលោភតែមិនបានសម្រេច ស្អែកឡើងទទួលកងដៃ១គូរ

3 សប្តាហ៍ មុន 403 តូ សុផល

បាត់ដំបង៖ កម្លាំងនគរបាលស្រុករុក្ខខគីរីឃាត់ខ្លួនបុរសម្នាក់ឈ្មោះ នេត ឆេង ភេទប្រុុស អាយុ៣៥ឆ្នាំពីបទប៉ុនប៉ងរំលោភស្ត្រីម្នាក់ឈ្មោះ លាន ចាន់ធឿន ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ប្រភពអោយដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលបចូលក្នុងផ្ទះស្ត្រីរងគ្រោះកាលពីវេលាម៉ោង២៤ និង៣០យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នៅភូមិ/ឃុំខាងលើដោយច្របាច់ក ជនរងគ្រោះប៉ុន្តែ មិនបានសម្រេចក៍រត់គេចខ្លួនបាត់។

នៅព្រឹកថ្ងៃទី២៨​ខែឧសភា ឆ្នាំ២០១៨​ ស្ត្រីរងគ្រោះប្តឹងនគរបាលស្រុករុក្ខគីរីនិងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗបន្ទាប់ពីទទួលបានពាក្យបណ្តឹង។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ