ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

6 ខែ មុន 21 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ ២នាក់ក្នុងចំណោម៣នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នាថ្ងៃ ច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១៤និង០០នាទី នៅចំណុច  ផ្ទះរបស់ឈ្មោះ អែម ប្រុស ហៅ ម៉ៅ ស្ថិតក្នុងភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ជនសង្ស័យ ចំនួន០៣នាក់

ទី១  ឈ្មោះ អែម ប្រុស ហៅម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកឡាន ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាឡៃ ឃុំព្រែកតាឡៃ ស្រុកស្អាង ខេត្តកណ្តាល ។ (ឃាត់ខ្លួន)

ទី២ ឈ្មោះ មាស សុនណារ៉ាក់ ហៅភ្នំ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ (ឃាត់ខ្លួន)

ទី៣ ឈ្មោះ សាន វណ្ណី ហៅអំបិល ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ (គេចខ្លួន)

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២៣កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ២២កញ្ចប់ ។

លោកអធិការបន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល និងក្រុមប្រឹក្សាឃុំ ,លោកមេភូមិ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ឆែកឆេរ បន្ទប់របស់ជនសង្ស័យឈ្មោះ អែម ប្រុស ហៅ ម៉ៅ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២៣កញ្ចប់ (ធំ០១កញ្ចប់ ,តូច២២កញ្ចប់) នៅក្នុងបន្ទប់ក្រោមផ្ទះ រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អែម ប្រុស ហៅ ម៉ៅ បានសារភាពថា ឈ្មោះ សាន វណ្ណី ហៅ អំបិល បានអោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ២៣កញ្ចប់ (ធំ ០១កញ្ចប់ ,តូច ២២កញ្ចប់) មកខ្លួន(អែម ប្រុស) លក់ ក្នុង០១កញ្ចប់តូច ៥០,០០០៛ (ប្រាំម៉ឺនរៀល) និង ០១កញ្ចប់ធំ តម្លៃ ២០០,០០០៛ (ម្ភៃម៉ឺនរៀល) លក់អស់គ្រឿងញៀន(ម៉ាទឹកកក) លុយចំណេញចែកគ្នា ។

ទន្ទឹមនឹងនោះ ឈ្មោះ អែម ប្រុស ហៅម៉ៅ បានសារភាពទៀតថា ឈ្មោះ មាស សុនណារ៉ាក់ ហៅភ្នំ បានយកគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច ពីខ្លួន (អែម ប្រុស) ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះ បានតម្លៃ ៥០,០០០៛ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!