ព្រឹតិ្តការណ៍ថ្មីៗ

កាយ វាចា ចិត្ត ប្រតិបត្តិបម្រើរាស្ត្រ!

3 សប្តាហ៍ មុន 67 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៨ នៅសាលាបុណ្យភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី អមដំណើរដោយលោក ជរ គឹមស៊ និងលោក អ៊ុយ សុន តំណាងអជ្ញាធរខណ្ឌ ព្រមទាំងសហការីក្រុមការងារ លោក លោកស្រី អជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិក្រាំងស្វាយ ក្នុងសង្កាត់ព្រែកកំពឹស សរុបមានចំនួន ៩៩៨នាក់ ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បាននាំយកនូវអាហារសម្រន់ មាននំប៉័ងចំនួន១០០០ដើម ការ៉េមចំនួន១០០០ដើម ទឹកអំពៅ និងទឹកសុទ្ធ មកបរិភោគរួមជាមួយ ប្រជាពលរដ្ឋ យុវជន យុវនារី កុមារា កុមារី ដែលបានមករង់ចាំទទួលស្វាគមន៍ ប្រកបដោយភាពស្និតស្នាល រីករាយបំផុត ព្រមទាំងមានក្រុមការងារគ្រូពេទ្យក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះមកធ្វើការពិនិត្យជម្ងឺ និងផ្តល់ថ្នាំព្យាបាលជូនដល់ប្រជាពលរដ្ឋមានជម្ងឺ ដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលបានចំនួន ១៦៥នាក់ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ