ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមដងផ្លូវនានា

4 ខែ មុន 127 តូ សុផល

ភ្នំពេញ៖ ថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៩,០០នាទីព្រឹក

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក សាន ណារិទ្ធ ប្រធានប្រជាការពារស្តីទីខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវលេ១៧២-១៣៦-១៣០ ស្តិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ និង សង្កាត់ផ្សារកណ្តាលទី២ និង សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
រដ្ឋបាលខណ្ឌ បានធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សារអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព ។ ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះ រដ្ឋបាលខណ្ឌ បានធ្វើការស្ទួចរថយន្តដែលចតគ្មានសណ្តាប់ធ្នាប់បានចំនួន០២គ្រឿង កង់បីចំនួន០៥គ្រឿង និង សំភារៈមួយចំនួន យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ