ព្រឹតិ្តការណ៍ថ្មីៗ

កម្មកររោងចក្រQMI ដួលសន្លប់កើនឡើង200នាក់ហើយ

4 ខែ មុន 663 តូ សុផល

ខេត្តកណ្តាល ៖ ក្រោយពីផ្ទុះរឿងកម្មការនីរោងចក្រ កាត់ដេរសម្លៀកបំពាក់QMI ដែលស្ថិតនៅតាមផ្លូវជាតិលេខ៤

ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ មានកម្មករចំនួន៥២នាក់ ដួលសន្លប់ ក្នុងស្ថានភាពទន់ដៃជើង ហើយត្រូវបានកម្លាំងអាវុធហត្ថស្រុកអង្គស្នួល ក្រោមបញ្ជារបស់លោកមេបញ្ជាការផ្ទាល់ ចេញអន្តរាគមន៍ ភ្លាមៗ រួមជាមួយកម្លាំងប៉ូលីស ដឹកបញ្ជូនជនរងគ្រោះ ភ្លាមៗទៅមន្ទីរពេទ្យ ហើយកម្មករនៅតែមានដួលសន្លប់ កម្លាំងសមត្ថកិច្ច ប្រចាំអន្តរាគមន៍ បន្តដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំនួន៣ ក្នុងស្រុកអង្គស្នួល ហើយកម្មកររងគ្រោះ កើនឡើងរហូតដល់200

នាក់ហើយ ត្រូវបានកម្លាំងសមត្ថកិច្ច ដឹកបញ្ជូនដល់មន្ទីរពេទ្យ ។

ដោយឡែកកម្មករផ្សេងទៀតត្រូវបានក្រុមហ៊ុន អនុញាតិឲ្យសម្រាកការងារជាបណ្តោះអាសន្ន ហើយសមត្ថកិច្ចជំនាញ អាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យដល់រោងចក្រ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ