ព្រឹតិ្តការណ៍ថ្មីៗ

ចិនទៀត! ជន​ជាតិ​ចិន​ គ្មាន​បណ្ណ​បើកបរ​ បេីក​រថយន្ដ​​បុក​ម៉ូតូ​ បុក​តូប​ ត្រូវ​នគរបាល​ឃាត់ខ្លួន​កសាង​សំណុំរឿង​តាម​នីតិវិធី​

3 សប្តាហ៍ មុន 161 តូ សុផល

ខេត្ត​ព្រះសីហនុ៖ រថយន្ត​មួយ​គ្រឿង​បេីក​បរ​ដោយ​ជនជាតិ​ចិន​ បេីក​លឿន​បត់​ឆ្វេង​ឆ្លងផ្លូវ​ បុក​ជាមួយ​ម៉ូតូ

​ ហេីយ​ជ្រុល​ទៅ​បុក​តូប​លក់​ដូរ​ ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​២​នាក់​ នៅ​ផ្លូវ​ឯករាជ្យ​ ខាង​កើត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ គ្រោះ​ថ្នាក់​នេះ​កេីតឡេីង នៅ​វេលា​ម៉ោង២៣:០០យប់ ថ្ងៃ​ទី​២៧ ខែ​ឧសភា​​ ឆ្នាំ​២០១៨​។ រថយន្ត​ ម៉ាក​ HIGHLANDER ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2X-1416​ មួយ​គ្រឿង​ បើកបរ​ដោយ​ជនជាតិ​ចិន​ ឈ្មោះ​ GUO PENG ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ជីន​ ម៉ា​ (គ្មាន​បណ្ណ​បើកបរ​រថយន្ត​ )​ អ្នក​រួម​ដំណើរ​ម្នាក់​ ឈ្មោះ​ ZHENG LI XIAI ភេទ​ ស្រី​ អាយុ​ ២៧ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ជីន​ម៉ា​ដូច​គ្នា​ស្នាក់នៅ​ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​/ខេត្ត​ព្រះសីហនុ​​។ មានទិសដៅពី​លិច​ ទៅ​ កើត​ ហើយ​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ត្រូវ​បាន​ម៉ូតូ​១គ្រឿង​ មានទិសដៅ​ផ្ទុយ​គ្នា​ បុក​ពេញទំហឹង​ ចំហៀង​ទ្វារ​រថយន្ត​ខាង​មុខ​ផ្នែក​ខាង​ស្តាំ​តែម្ដង​ ម៉ូតូ​ម៉ាក​ AREBLADE ពណ៌ ស-ក្រហម​ គ្មានផ្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ វ័ន​ វ៉ាន់ឆាង​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ជនជាតិ​ វៀតណាម​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ក្នុង​ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​/ខេត្ត​ព្រះសីហនុ​ (មិន​ពាក់​មួក​សុវត្ថិភាព​)​​ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​២នាក់​៖
១-ឈ្មោះ​ វ័ន​ វ៉ាន់ឆាង​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។
២-ឈ្មោះ​ ZHENG LI XIAI អ្នករួម​ដំណើរ​លើ​រថយន្ត​ រងរបួស​ ស្រាល​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​។
អ្នកបើករថយន្ត​ ជនជាតិ​ចិន​ ដែល​គ្មាន​បណ្ណ​បើកបរ​ សមត្ថកិច្ច​ បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ