ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋខឹងសម្បារ លោក តាក់ ជីឡៅ កាប់ដីផ្លូវ បន្សល់ទុកតាំងពីជំនាន់ ពុល ពត យកអាចម៌ដីលក់ (វីដេអូ)

5 ខែ មុន 294 តូ សុផល

ខេត្តកណ្តាល ៖ ពលរដ្ឋអះអាងថា លោក តាក់ ជីឡៅ ជាឈ្មួញរកសុីកាប់ដីលក់ ហើយក៏ជាអនុគណៈពង្រឹងប្រចាំឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ផងដែរ ពលរដ្ឋក្នុងមូលដ្ឋានខំត្រេកអ រំភើបចិត្ត បន្ទាប់ពីលោក អនុគណៈពង្រឹង តាក់ ជីឡាវ ប្រជុំផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋ កែលម្អ អភិវឌ្ឍន៍ក្នុងមូល ដ្ឋាន ជួយដាក់លូ បង្ហូររំដោះទឹកបញ្ជៀសការជន់លិចទឹកភ្លៀង តែផ្ទុយទៅវិញ បែជាលោក កាយដីផ្លូវ ជម្រៅជាង១ម៉ែត្រ ធ្វើអាជីវកម្ម យកអាចម៌ដីលក់ទៅវិញ នៅក្នុងភូមិឈូកធំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើឲ្យពលរដ្ឋស្រង៉ាកចិត្តស្តូក ខឹងសម្បារ នឹងឈ្មួញដីរូបនេះ កេងចំណេចធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ទាមទារទទូចស្នើសុំឲ្យ ចាក់ដីធ្វើផ្លូវឡើងវិញ ។

ជួបជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០នាក់ តំណាងឲ្យពលរដ្ឋក្នុងភូមិ ឈូកធំ ឃុំឆក់ឈើនាង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះនៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា ផ្លូវខាងលើជាផ្លូវដែលសម័យពុលពត កែនពលរដ្ឋ មកលើក កសាង គោលបំណងធ្វើផ្លូវរថភ្លើង មកដល់ក្រោយថ្ងៃរំដោះ ៧ មករា ៧៩ ផ្លូវខាងលើ ពលរដ្ឋប្រើប្រាស់ ជាផ្លូវធ្វើដំណើរចេញ ចូល ភូមិ រហូតមកដល់បច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋបន្តទៀតថា កន្លងមក លោក តាក់ ជីឡៅ រួមជាមួយអាជ្ញាធរ បានប្រជុំផ្សព្វ ផ្សាយប្រាប់ប្រជាពលរដ្ឋ ថែមទាំងជម្រុញឲ្យពលរដ្ឋផ្តិតមេដៃ គាំទ្រ នៅតាមកំណាត់ផ្លូវខាង លើ ត្រូវបានកែសម្រួល ដាក់រៀបឲ្យមានប្រព័ន្ធលូ ដើម្បីបញ្ជៀសទឹក ជនលិច តែផ្ទុយទៅវិញ បែជាមកកកាយ កាប់ដីផ្លូវ ធ្វើអាជីវកម្ម យកអាចម៌ដីលក់ទៅវិញ ទើបធ្វើឲ្យពលរដ្ឋក្នុងភូមិ មិនសប្បាយចិត្ត ជាមួយលោកអនុប្រធានគណៈពង្រឹងមូលដ្ឋាន នូវទង្វើ កាប់កាយដីផ្លូវយកទៅលក់បែបនេះ ។

ពលរដ្ឋឲ្យដឹងថា ផ្លូវចូលភូមិជាច្រើនរយម៉ែត្រ ត្រូវបាន កាប់ កាយ យកអាចម៌ដីទៅលក់ ក្នុងចន្លោះភូមិ អំពិល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ និងភូមិឈូកធំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ពោលកាយពីខ្ពស់ ឲ្យមកនៅទាប ។

ពលរដ្ឋសំណូមពរផងដែរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស ក្រុមហ៊ុនលោក តាក់ ជីឡៅ មេត្តាធ្វើយ៉ាងណា ចាក់ដីធ្វើផ្លូវខាងលើឲ្យដូចដើមឡើងវិញ ដើម្បីជាប្រយោជន៍រួម មិនមែន ប្ររយោជន៍បុគ្គលណាម្នាក់ឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ