ព្រឹតិ្តការណ៍ថ្មីៗ

ពាក្យ គុនខ្មែរ គួរតែមានលើរេញប្រដាល់ (បើគាំទ្រជួយស៊ែផង ក្រែងអ្នកឧត្តម្ភផ្សេងទៀតបានឃើញ)

4 សប្តាហ៍ មុន 95 តូ សុផល

គុនខ្មែរ គឺជាក្បាច់គុនបុរាណរបស់ជាតិសាសន៍កម្ពុជា ហើយក៏មរតកដ៏មានតម្លៃបំផុតរបស់ជាតិយើង ខណៈប្រជាជនគ្រប់ស្រទាប់វណ្ណៈកំពុងតែអភិរក្សនិងប្រឹងប្រែងលើកស្ទួយយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

ជាទូទៅ បើយើងសង្កេតនៅលើកម្រាលរេញប្រដាល់វិញ យើងតែងតែឃើញស្លាកយីហោក្រុមហ៊ុនឧត្ថមធំៗ ផុសនៅចំកណ្តាលក្រណាត់កម្រាលនោះ ប៉ុន្តែថ្មីៗនេះ កម្មវិធីប្រដាល់គុនខ្មែរ កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PLAM បានបន្ថែមនូវពាក្យថា គុនខ្មែរ នៅជ្រុងទាំង៤ នាទីលានប្រយុទ្ធរបស់អ្នកប្រដាល់ ក្នុងគោលបំណងចម្បងគឺលើកស្ទួយក្បាច់គុនខ្មែរយើង ឲ្យកាន់តែមានឈ្មោះល្បីសុះសាយទៅកាន់គ្រប់ទិសតំបន់។ ស្រលាញ់គុនខ្មែរ ស្រលាញ់ក្បាច់គុនដូនតាយើង។
____________________
ប្រភព៖ Sport Zone

បន្ថែមយោបល់របស់អ្នក

យោបល់