ព្រឹតិ្តការណ៍ថ្មីៗ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ ដល់ស្នងការខេត្តចំនួន៤រូប

5 ខែ មុន 1906 តូ សុផល

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្ត ចំនួន៤រូបបន្ថែមទៀត។

ទី១ លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណរ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង

ទី២ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ

ទី៣ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប

ទី៤ លោកឧត្តមសេនីយ៍ត្រី ឡោក សុខា ស្នងការខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ផងដែរថា  ក្រោយពេលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិជូនស្នងការនគរបាលខេត្តទាំង៤រូបនេះ គឺស្នងការនគរបាលខេត្តទាំង២៤ មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ លើកលែងតែរាជធានីភ្នំពេញ ថ្នាក់នាយឧត្តមសេនីយ៍តែប៉ុណ្ណោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ