ព្រឹតិ្តការណ៍ថ្មីៗ

លោក ពាក់មី៖ 4000$ ជីវិត្តប្អូនប្រុសខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេ? អធិការនគរបាលខណ្ឌឬស្សីកែវ ចេញសារបំភ្លឺ !(VIDEO)

6 ខែ មុន 6230 តូ សុផល

ភ្នំពេញ៖ លោក ពាក់មី បានបង្ហោះវីដេអូ ក្នុងគណនីយហ្វេសប៊ុករៀបរាប់ពីការព្រួយបារម្ភថា៖ 4000$  “ ជីវិត្តប្អូនប្រុសខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេ? សូមជួយស៊ែរផង” ។

ដោយឡែក លោក ហេង ឡុង បានចែករំលែកបន្តនិងបន្ថែមនូវខ្លឹមសារថា ៖ សុំបងប្អូនដែលស្រលាញ់យុត្តិធម៌​ ជួយស៊ែររកយុត្តិធម៌ជូនប្អូនប្រុសពែកមីផងឈ្លោះគ្នា​ គេសុំទោសហើយ​ដេញ បុកសម្លាប់រហូតដល់គេគ្នាភយ័ហួសទៅបុករបងផ្ទះគេស្ទើរស្លាប់ខ្លួន​ សុំសង៤០០០ដុល្លារ​ ខណៈ ជនរងគ្រោះខ្ចីលុយគេព្យាបាលអស់ជាង១ម៉ឺនដុល្លារហើយ​ ខ្ញុំ ហេង ឡុង សន្យាថានឹងចេញរក យុត្តិធម៌ជូនគាត់លុះអវសាន!

ក្រោយលោក ពាក់មីប​ង្ហោះវីដេអូមិនបានប៉ុន្មានផង គណនីហ្វេសប៊ុក អធិការនគរបាល

ខណ្ឌឬស្សីកែវ បានតបវិញដូចខ្លឹមសារខាងក្រោម៖

ជំរាបជូនលោកប្អូនពាក់មី នឹងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមទទូលជូនជ្រាប!

អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមបំភ្លឺជូនចំពោះការបកស្រាយព័ត៌មានតាមបណ្តាញសង្គមហ្វេសបុក របស់លោកប្អូនពាក់មី និងឪពុកជនរងគ្រោះចំពោះករណីដែលកើតឡើងរវាងរថយន្ត ហើយនឹងប្អូនថ្លៃលោកពាក់មីជាជនរងគ្រោះកាលពីថ្ងៃទី១៥  ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ។ ក្រោយពីសភាពហេតុកើតឡើង សមត្ថកិច្ចខណ្ឌឬស្សីកែវបានបំពេញតួនាទីក្នុងនាមអ្នកអនុវត្តន៍ច្បាប់ ក៏ដូចជាការទទួលខុសត្រូវក្នុងភារកិច្ចដោយបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យរឿងហេតុក្នុងព្រឹត្តិការណ៍ ឈានដល់ការប្រមែប្រមូលសក្សី វត្ថុតាង កសាងជាសំណុំរឿង ហើយការខិតខំទាំងអស់នេះ បានបន្តស្រាវជ្រាវឈានដល់រកឃើញលំនៅដ្ឋានភាគីរថយន្ត ព្រមទាំងបានដកហូតរថយន្តមករក្សាទុកនៅអង្គភាពដើម្បីកសាងនីតិវិធីបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមផ្លូវច្បាប់។

ក្នុងការខិតខំបំពេញតួនាទីភារកិច្ចនេះ ក្រុមគ្រួសារជនរងគ្រោះ បានដឹង នឹងមើលឃើញគ្រប់សកម្មភាព ក្នុងការចំណាត់ការរបស់សមត្ថកិច្ច ដោយសារតែកត្តាគ្រប់យ៉ាងនេះហើយ ទើបជីដូន ឪពុក ពូ បងប្រុសរបស់ជនរងគ្រោះ មានទំនុកចិត្តចំពោះសមត្ថកិច្ច ហើយសូមអោយសមត្ថកិច្ចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ករលក្ខណៈសម្របសម្រួលរវាងគូរភាគីទាំង២។

យោងលើសំណូមពរដ៏ទទូចរបស់ក្រុមគ្រួសារជនរងគ្រោះដែលបានទទួលនូវសំណើរសំណូមពររបស់ភរិយា និងឪពុកមាភាគីខាងរថយន្ត ទើបភាគីខាងរងគ្រោះបានធ្វើសំណើរជាលាយល័ក្ខអក្សរមកសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការជំនួបចរចារ ដោះស្រាយ ជាមួយភាគីរថយន្តដោយសន្តិវិធី។ ហើយដោយផ្អែកលើសំណូមពររបស់គូភាគី សមត្ថកិច្ចក៏បានផ្តល់អោយគូភាគីជំនួបពិភាគ្សា ស្វែងរកការដោះស្រាយតាមទិដ្ឋភាពជាក់ស្តែង នឹងបានជំរាបទៅក្រុមគ្រួសាររងគ្រោះ ក្នុងពេលជំនួបដោះស្រាយ សូមមានវត្តមានលោកប្អូនពាក់មីចូលរួម ប៉ុន្តែបែរជាពុំមានវត្តមានទៅវិញ ។ ឆ្លងតាមពេលវេលានៃការជំនួបពិភាក្សាដោះស្រាយនេះ ភាគីរងគ្រោះបានអោយភាគីរថយន្តសំណងថ្លៃព្យាបាលចំនួន ៥ម៉ឺនដុល្លារ ហើយភាគីរថយន្តបានជំរាបជូនវិញថា ចំពោះចំនួនដែលបានដាក់មកនេះក្នុងនាមភរិយា នឹងឪពុកមា មិនទាន់ហ៊ានសម្រេចទេ គឺសុំយកទៅពិភាក្សាជាមួយនឹងឪពុកម្តាយ ក្រុមគ្រួសារសិន។

ក្រោយពីបានពិភាក្សាគ្នាមួយជំហ៊ាននៅចំពោះមុខសមត្ថកិច្ច គូភាគីបានបង្ករលក្ខណៈជជែកពិភាក្សាគ្នាដោយប្រកាន់នូវសុជីវធម៌ក្នុងទិដ្ឋភាពថ្លៃថ្នូរ ថែមទាំងភាគីរងគ្រោះអញ្ចើញ ភាគីរថយន្តទៅជំនួបបន្តនៅផ្ទះ ឬតាមរយះទូរស័ព្ទក៏បានជាជំហ៊ានទី២ ដោយក្នុងលក្ខ័ណត្រូវគ្នាហើយ ទើបគូរភាគីដឹកដៃគ្នាមកសមត្ថកិច្ចដើម្បីដោះស្រាយបញ្ចប់រឿង។ ក្នុងនោះភាគីរថយន្ត ក្រោយពីបានស្តាប់ការលើកឡើងរបស់ភាគីរងគ្រោះ ក្នុងនាមភរិយា និងឪពុកមា បានសំដែងនូងគុណធម៌ នឹងមនោសញ្ចេតនាជួយដល់ក្រុមគ្រួសារជនរងគ្រោះសំរាប់តំរូវការព្យាបាលក្នុងពេលវេលានឹងស្ថានភាពចំពោះមុខដែលកំពុងសង្គ្រោះចំនួន ៤ពាន់ដុល្លារសិន នឹងបន្តដោះស្រាយជាបន្តបន្ទាប់តាមដំណាក់កាលនិមួយៗរហូតភាគីសងខាងទទួលយកបានការដោះស្រាយសមស្របរៀងៗខ្លួន។

លោកប្អូនពាក់មី និងក្រុមគ្រួសារជនរងគ្រោះ រួមទាំងប្រជាពលរដ្ឋទាំងអស់! ក្នុងនាមសមត្ថកិច្ចខណ្ឌឬស្សីកែវ បានបំពេញកាតព្វកិច្ចបំរើសេវា សំណូមពរ នឹងតំរូវការជូនប្រជាពលរដ្ឋ ដោយបានអនុលោមទៅតាមអនុសាសន៍ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការ សាលារាជធានីភ្នំពេញ នឹងស្នងការដ្ឋាន ព្រមទាំងបានប្រកាន់ភ្ជាប់នូវជំហ៊រទទួលខុសត្រូវក្នុងនាមសមត្ថកិច្ច ដោយមិនទាមទារលក្ខ័ណពី ប្រជាពលរដ្ឋ ឬថ្នូរនឹងផលប្រយោជន៍អ្វីឡើយ កត្តាខិតខំគ្រប់យ៉ាងទាំងអស់នេះ បានត្រូវទទួលឆ្លើយតបមកវិញអំពីប្អូន និងក្រុមគ្រួសារ អស់ជំនឿមកលើសមត្ថកិច្ចខណ្ឌឬស្សីកែវ តើសមត្ថកិច្ចយើងខ្ញុំ បានចាប់បង្ខំ ឬក៏តំរូវអោយក្រុមគ្រួសាររងគ្រោះធ្វើតាម ឬកំណត់យកនូវកម្មវត្ថុណាមួយពីសមត្ថកិច្ចឬ? បន្ថែមពីនេះទៀត សោធ ចំពោះករណីខាងលើនេះ ការទទួលយកសំណងព្យាបាល វាជាបទល្មើសរដ្ឋប្បវេណី មាន ន័យថា ជាសំណងជួសជុលខូចខាតនៃការព្យាបាល ដោយឡែកសំណុំរឿងព្រហ្មទណ្ឌ មិនត្រូវបានបញ្ចប់ ឬរំលត់ដោយសមត្ថកិច្ចបានឡើយ គ្រប់បទល្មើសព្រហ្មទណ្ឌ ត្រូវបានបញ្ចប់ រំលត់ ដោយការជំរះកាត់ក្តីក្នុងសាវនាការ រហូតឈានដល់ប្រកាសលទ្ធផលចេញជាសាលក្រម ។ ត្រង់ចំណុចនេះ ខ្ញុំសូមអោយប្អូនពាក់មី ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ ទាញអារម្មណ៍ហើយផ្តោត នឹងមានជំនឿចិត្តមកលើអាជ្ញាធរ នឹងសមត្ថកិច្ច មន្ត្រីថ្នាក់ដឹកនាំស្ថាប័នតុលា ការ ដែលបាននឹងកំពុងខិតខំអនុវត្តន៍ផ្លូវច្បាប់យកមកធ្វើជាមូលដ្ឋានគោល។

ក្នុងរឿងរបស់ក្រុមគ្រួសារលោកប្អូន ទោះភាគីទាំង២ បញ្ចប់គ្នាក៏ពិតមែន តែបណ្តឹងអាជ្ញាដែលសមត្ថកិច្ចយើងខ្ញុំស្រាវជ្រាវរកឃើញបទល្មើសព្រហ្មទណ្ឌ នៅតែបន្តនីរន្តភាពន៍នីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍ច្បាប់។

ចំពោះការបំភ្លឺរបស់សមត្ថកិច្ចឆ្លើយតបព័ត៌មានរបស់ប្អូនដែលបានផ្សាយជាសាធារណៈនេះ សមត្ថកិច្ចខាងបង ក៏ទាមទារនូវសក្ខីភាព នឹងការផ្តល់យុត្តិធម៌ពីសាធារណៈជនយកត្រឡប់មកវិញដែរ ដើម្បីជាការផ្តល់កម្លាំងចិត្តអោយសមត្ថកិច្ចយើងខ្ញុំមានកម្លាំងចិត្តបន្តខិតខំបំរើសេវាគ្រប់យ៉ាង ជូនប្រជាពលរដ្ឋលើភារកិច្ចការងារប្រចាំថ្ងៃ ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវទាំងអស់ សូមជូនពរដល់ប្អូនជាជនរងគ្រោះក្នុងហេតុការណ៍ សូមទទួលបានការព្យាបាលវះកាត់ជាឆាប់ឆាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!