ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូប​ថៅកែ​ចិន​ លុយ​ជិត​១​ម៉ឺន​ដុល្លារ​ ពេល​២ថ្ងៃ​ក្រោយ​…!

4 សប្តាហ៍ មុន 264 តូ សុផល

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​កុល​ ផាលី​ ស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថានៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ វេលាម៉ោង២០យប់​ មាន​អំពេី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​មួយ​កើតឡើង​ ជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ បាន​ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូប​បុរស​ ជនជាតិចិន​ម្នាក់​ ដែលកំពង់ឈរនៅ​ចិញ្ចើម​ ថ្នល់​ តំបន់​ឧតុនិយម​ នៅ​ភូមិ៣ សង្កាត់​លេខ ៣ ក្រុង-ខេត្តព្រះសីហនុ​ ។
ជន​រង​គ្រោះ​ឈ្មោះ HONG ZHIXIONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ​ជា​អាជីវករលិខិតឆ្លងដែនលេខៈ E៦៦៩៧៧១២៧ មានទីលំនៅ ក្រុម២៦ ភូមិ៣ សង្កាត់​លេខ​៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា៖ ក្នុង​កាបូប​នោះ​មាន​លុយ​ ជិត​១០.០​០០ដុល្លារ (មួយ​ម៉ឺន​ដុល្លារ​) និង​សម្ភា​រៈ​ផ្សេង​ៗ​ទៀត​ មាន​ដូច​ជា​ -លិខិតឆ្លងដែន១ច្បាប់ -ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក-ដុំសាកទូរស័ព្ទ​១ និង​កាត​ផ្សេង​ៗ​៥​សន្លឹក។
លោក​កុល​ ផាលី​ បាន​បញ្ជាក់​ថា៖ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ ឯកឧត្តម​ឧត្តម សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការ នគរបាលខេត្ត បាន​ចាត់​វិធានការ​ ឲ្យ​កម្លាំង​ គ្រប់​ផ្នែក​សហការ​គ្នា​ បេីក​ការ​ស៊ើប​អង្កេត​ រុក​រក​មុខ​សញ្ញា​ជា​បន្ទាន់​។
រហូត​ដល់​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៨​ សមត្ថកិច្ច​
យេីង​ បានកំណត់​មុខ​សញ្ញា​បាន​ ហេីយ​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ នៅ​វេលាម៉ោង ២២:៣០នាទី​ បាន​ចំនួន៤នាក់៖
១-ឈ្មោះ ខៃ ស៊ីង ភេទប្រុស អាយុ ១៦ឆ្នាំ ជា​សិស្ស មានទីលំនៅ ក្រុម១១ ភូមិ៣ សង្កាត់​លេខ​៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។
២-ឈ្មោះ ស្រេង ដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ ជា​ និស្សិត មានទីលំនៅ ក្រុម៨ ភូមិ៣ សង្កាត់​លេខ​៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយ ) ។
៣-ឈ្មោះ មាស សម្បត្តិរតនា ភេទប្រុស អាយុ១៥ឆ្នាំ ជា​សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់​លេខ​១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត ) ។
៤-ឈ្មោះ ចេន ស៊ីវនេង ភេទប្រុស អាយុ ១៥ឆ្នាំ​ សិស្ស មានទីលំនៅ ក្រុមទី១ ភូមិ១ សង្កាត់​លេខ​៣ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត )។
ចាប់យកបាន​វត្ថុ​តាង​រួមមាន៖ -កាបូបពណ៌ខ្មៅ១(ជា​របស់​ជន​រង​គ្រោះ)​ -លិខិតឆ្លងដែន១ច្បាប់-កាត ៥សន្លឹក​ -​លុយ១.២០០ដុល្លា​(មួយ​ពាន់​ពីរ​រយ​ដុល្លារ)​ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក -​ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ ១F-១១៥៤ មានលេខតួ និងលេខម៉ាស៊ីនៈ ៩៤៧៥៤៣០ ( មធ្យោបាយធ្វើសកម្មភាព ) និងម៉ូតូ ហុងដាសេ​១២៥ សេរ៊ីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៥២៧៣៩៧៤ ( ជាផលនៃអំពើទុច្ចរិត យក​លុយ​ដែល​ឆក់​បាន​ទៅ​ទឹញម៉តូ ) ។

ជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង​តាម​នីតិវិធី​បញ្ជូន​សាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ