ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយត្រូវព្រនង់​រឿងរាំពេលបើកឡាន នីឡា​ ប្រញាប់ចេញមុខសុំទោស​

3 សប្តាហ៍ មុន 554 តូ សុផល

ភ្នំពេញ៖ តារាចម្រៀង​ កញ្ញា​ នីឡា​ ដែលទស្សនិកជនស្គាល់ច្បាស់ថា​ ជាប្អូនស្រីលោក​ សុខ​ ជំនោរ​ កាលពីពេលថ្មីៗនេះ​ បានរងការរិះគន់យ៉ាងខ្លាំង ក្រោយពីកញ្ញាបានបង្ហាញក្បាច់រាំ​ ខណៈពេលកំពុងតែបើកបរនៅតាមដងផ្លូវ។

បន្ទាប់ពីមានការរិះគន់បែបនេះ​ ម្ចាស់សាម៉ីខ្លួន​ កញ្ញា​ នីឡា​ បានបង្ហាញសារយ៉ាងខ្លី​ បែបឆ្លើយឆ្លងជាមួយការរិះគន់ថា​ “សំុទោសណាថ្ងៃមុនច្រលំរាំក្នុងឡាន”។

សូមជម្រាបថា​ តារាចម្រៀង​ស្រីស្អាត​ កញ្ញា​ នីឡា​ បានបង្ហាញជា​សាធារណៈ​ នៅក្បាច់រាំរស់រវើក​ បញ្ចេញក្បាច់រាំរួចជាមួយទឹកមុខញញឹមញញែម​ ដែលមើលទៅកញ្ញាកំពុងតែសប្បាយភ្លេចខ្លួន​ ខណៈដែលកាលបញ្ចេញក្បាច់រាំនោះគឺ​ កញ្ញាកំពុងតែកាន់ចង្កូតបើកឡាននៅលើដងផ្លូវ​ ដោយមិនបានគិតពីសុវត្ថិភាព​ មិនគោរពច្បាប់ចរាចរណ៍​ ដែលធ្វើឲ្យមានការរិះគន់ជាច្រើន​ បានសម្រុកវាយប្រហារ​ ទៅលើកញ្ញាយ៉ាងច្បាស់ដៃ៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ