ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវសំខាន់ៗទាំង៩ខ្សែ

4 ខែ មុន 84 តូ សុផល

ភ្នំពេញ៖ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង ០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវសំខាន់ៗទាំង០៩ខ្សែ ដែល ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអោយរដ្ឋបាលខណ្ឌចុះរៀបចំ ក្នុងនោះមាន៖ មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម មហាវិថីព្រះសុធារស តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវស៊ូស្រ៊ុន ផ្លូវលេខ៤៧ ផ្លូវលេ១០៦-១០៨ ជុំវិញផ្សារធំថ្មី និងបានប្រមូលជនអាណាថា​ ក្មេងញៀនថ្នាំនៅក្នុងមូលដ្ឋានខណ្ឌបានចំនួន០៥នាក់ផងដែរ។

ក្នុងនោះរដ្ឋបាលខណ្ឌ បានធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សារអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព។

ក្នុងនោះលោកអភិបាល បានអោយកម្លាំងប្រជាការពារខណ្ឌ បាញ់លាងសំអាតនៅសួនច្បារ និង ច្រាំងទន្លេចាប់ពីមុខផ្សាររាត្រី រហូរដល់មុខព្រះបរមរាជវាំង និងបាញ់លាងសំអាតនៅទីតាំងមួយចំនួនទៀតរួមមាន ៖ សួនច្បារមុខសណ្ឋាគារណាហ្គាវើល សួនច្បារព្រះបរមរូប សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ផ្លូវស៊ូស្រ៊ុន តីរៈវិថីព្រះស៊ីសុវត្ថិ មុខវត្តបទុបវតី ផ្លូវថ្មើរជើងជាប់មាត់ទន្លេចាប់ពីមុខព្រះបរមរាជវាំង រហូតដល់កំពង់ចម្លង ភ្នំពេញ-អរីយក្សត្រ ផ្លូវលេខ១៣៦ -២១៧ និង ជុំវិញផ្សារធំថ្មី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ