ព្រឹតិ្តការណ៍ថ្មីៗ

ក្រឡាប់រថយន្ត ស្លាប់តៃកុង អ្នកដំណើររបួស៤នាក់

2 ខែ មុន 343 តូ សុផល

ភ្នំពេញ៖ នៅ​ថ្ងៃ​អាទិត្យ​ ១៣កើត​​ខែ​ជេស្ឋ​​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ ​វេលាម៉ោង​៦:២០នាទី​ព្រឹក

លើផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​១៩៣-១៩៤​ ស្ថិតនៅ​ក្នុង​ភូមិ​ព្រែកផ្អាវ​ ឃុំ​ទឹកល្អក់​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​ខ្លួន​ឯង​ រថយន្ត​ ១គ្រឿង​ម៉ាក​ SSANGYONG ​ពណ៌​ស្លែ​ ពាក់ផ្លាកលេខ​កំពង់ចាម​2A-0537 បើកបរ​ដោយ​ឈ្មោះ​ សុខ​ ម៉ាប់​ ភេទ​ ប្រុស​ អាយុ​ ៤១ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្រែព្រៃ​ ឃុំ​វត្តអង្គខាងត្បូង​ ស្រុក​ឈូកមាស​ ខេត្ត​កំពត​ មានអ្នក​រួម​ដំណើរ​ចំនួន​៤នាក់​​ រងរបួសមធ្យម ចំណែកអ្នកបើកបរស្លាប់នៅនឹងកន្លែង៖
១-ឈ្មោះ សុខ ម៉ាប់ ភេទប្រុស អាយុ ៤១ឆ្នាំ ស្លាប់
២-ឈ្មោះ​ ឈា​ ភេទ​ ប្រុស​ អាយុ​ ៦៨ឆ្នាំ​
៣-ឈ្មោះ​ ង៉យ​ ភឿន​ ភេទ​ ស្រី​ អាយុ​ ៣៩ឆ្នាំ​
៤-ឈ្មោះ​ កប​ ធា​ ភេទ​ ស្រី​ អាយុ​ ៤០ឆ្នាំ​
៥-ឈ្មោះ​ កប​ ឃីម​ ភេទ​ ស្រី​ អាយុ​ ៣០ឆ្នាំ​
​ អ្នក​រួម​ដំណើរ​ទាំងអស់​មានទីលំនៅ​ដូច​អ្នកបើកបរ​ ​ រថយន្ត​មានទិសដៅពី​ខេត្ត​កំពត​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​អ្នកបើកបរ​ ងងុយ​ដេក​ រ៉េចង្កូត​មក​ខាង​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង ​។
​​​

សាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួស បានបញ្ជូនមកព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ ក្នុងឃំុវាលរេញ ស្រុកព្រៃនប់ ។
បច្ចុប្បន្នវត្ថុ​តាង​រថយន្ត​ ១គ្រឿង​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​​​​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ