ព្រឹតិ្តការណ៍ថ្មីៗ

គុក Calling! ជីតាអាយុ៥២រំលោភចៅស្រីអាយុទើបជាង២ខួប ម្តាយក្មេងប្តឹងប៉ូលីសចាប់ខ្លួន

2 ខែ មុន 278 តូ សុផល

ភ្នំពេញ ៖ ក្មេងស្រីអាយុជាង២ខួបម្នាក់សង្ស័យត្រូវបានជីតាចាប់រំលោភសេពសន្ទវៈ រហូតដល់មានអាការៈឈឺ ទ្រាំលែងបាន

ប្រាប់ម្តាយសព្វរឿង ប្តឹងប៉ូលីសចាប់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យរំលោភចៅខ្លួនឯង ឈ្មោះ ជឹម ចយ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកចៅស្រីរងគ្រោះ អាយុទើបជាង២ខួប រស់នៅក្នុងបន្ទុកម្តាយ ឈ្មោះ ផាត់ ចាន់ធូ អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរគ្នាកន្លែងកើតហេតុ មានស្រុកកំណើត ភូមិអង្កាញ់ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយក៏ជាដើមបណ្តឹងផងដែរ ។

តាមសម្តីជនសង្ស័យ បានឲ្យដឹងថា គាត់បានគ្នាជាមួយប្រពន្ធក្រោយនេះ ក្នុងរយៈពេល៥ឆ្នាំមកហើយ ហើយកូនស្រីជាដើមបណ្តឹង ជាកូនចុង ស្នាក់នៅបន្ទប់ផ្សេងគ្នា ហើយមុន សមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី២៦ ខែឧសភានេះ ខណៈដែលគាត់កំពុងនៅផ្ទះជួល ស្រាប់តែសមត្ថកិច្ចចុះទៅឃាត់ បន្ទាប់ពីកូនស្រីចុង ប្តឹងថារំលោភចៅស្រី ។ តែទោះជាយ៉ាងណាក្តី នៅចំពោះមុខនគរបាលប៉ុស្តិ៍ ជនសង្ស័យបដិសេធ រាល់ការចោទប្រកាន់ទាំងអស់ ។

តែបើតាមកូនស្រីចុង ជាដើមបណ្តឹង ហើយក៏ជាម្តាយរបស់ក្មេងរងគ្រោះវិញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានយកកូនស្រីខាងលើ ទៅផ្ញើរនៅបន្ទប់ ឪពុកចុង (ជីតារបស់ក្មេងរងគ្រោះ) រួចទៅធ្វើការងារបាត់ រហូតដល់វេលាម៉ោង៥និង៤០នាទីល្ងាច ទើបវិលត្រឡប់មកវិញ ឃើញកូនស្រីចុះនោមមកមានឈាម ងឿងឆ្ងល់ សាកសួរ កូនស្រីនិយាយរឿងប្រាប់អស់ ថាតាចាប់រំលោភ មិនអស់ចិត្តមើលជាក់ស្តែងតែមិនបានប៉ះទេ ព្រោះកូនស្រីប្រាប់ថាឈឺ និងមានស្នាមឈាមផង មិនអស់ចិត្តនាំកូនស្រីទៅពិនិត្យនៅគ្លីនិកអង្គការរ៉ាក់ គ្រូពេទ្យគ្រាន់តែប្រាប់ថា ក្មេងស្រីមានសញ្ញារលាក ប្រដាប់ភេទ ទើបនៅរសៀលថ្ងៃទី២៦ ខែឧសភា នេះប្តឹងប៉ូលីសឃាត់ខ្លួនឪពុកចុងតែម្តង ។

តាមស្រ្តីឈ្មោះ ម៉ុក ហូ អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធចុងរបស់ជនសង្ស័យ ហើយក៏ត្រូវជាជីដូនរបស់ក្មេងរងគ្រោះដែរ បានឲ្យដឹងចំពោះមុខសមត្ថកិច្ចថា គាត់ក៏មិនហ៊ានថាយ៉ាងម៉េចដែរ ព្រោះមិនបានឃើញ ហើយ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ម្សិលមិញ ពេលដែលចៅស្រីដេកលក់ក្នុងបន្ទប់ ជាមួយជីតាវាហើយ គាត់ជិះម៉ូតូចេញទៅដើរទារលុយគេបាត់ទៅ រហូតដល់ល្ងាច កូនស្រីចេញពីធ្វើការ មកយកចៅស្រីទៅបន្ទប់គេវិញ រហូតដល់យប់ទើបលេចឮថា ចៅស្រី ត្រូវបានប្តីរបស់យាយចាប់រំលោភទៅវិញ ហើយគាត់ក៏មិនហ៊ានថាយ៉ាងម៉េចដែរ មានតែសមត្ថកិច្ច និងគ្រូពេទ្យទេ បើករកឃើញថា ពិតជាមានរឿងបែបនេះកើតឡើងមែន មានតែច្បាប់ទេ កំណត់វាសនាប្តីគាត់ ។

ជនសង្ស័យ ក្រោមការប្តឹងចោទប្រកាន់ពីសំណាក់កូនចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ សាកសួរបន្តតាមនីតិវិធី និងឲ្យម្តាយក្មេងស្រីនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីដឹងលទ្ធផលយ៉ាងណា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ