ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបជនបរទេស

3 សប្តាហ៍ មុន 132 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ១៣កើតខែជេស្ឋឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី ២៧.០៥.២០១៨វេលាម៉ោង០៤ម៉០០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ក្នុងចំណោមបក្ខពួក០២នាក់) ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់កាបូបស្ពាយជនបរទេស) នៅចំណុចផ្លូវព្រះស៊ីសុវត្តិកែងផ្លូវលេខ១៣៦ភូមិទី៣សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ជា ចន្ទី ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបាន ម៉ូតូមួយគ្រឿងម៉ាកNEXពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GB 0012 ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ជនរងគ្រោះ មិនស្គាល់ឈ្មោះ ភេទប្រុសអាយុប្រហែល៤០ឆ្នាំជនជាតិបរទេសស្បែកស ដែលកំពុងដើរ ពុំបានដាក់ពាក្យបណ្តឹងបន្ទាប់ពីដណ្តើមបានកាបូបស្ពាយវិញហើយដើរចេញទៅបាត់។

ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ