ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ម៉ម ប៊ុននាង អំពាវនាវឲ្យប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អោយបានគ្រប់ៗគ្នា

3 សប្តាហ៍ មុន 106 តូ សុផល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាតនិងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល​ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានកូនតូចៗមកពីភូមិ​លៀក​ ភូមិឈើនាង ភូមិគោកត្រប់​ និងភូមិក្បាលសេះ ចំនួន២៣គ្រួសារ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

​ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ដែលគិតគូអំពីសុខទក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលឯកឧត្តម ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាននាំយកទៅចែកជូននាឱកាសនោះរួមមាន៖ ក្នុងមួយគ្រួសារៗថ្នាំវីតតាម៊ីន​ ០៤បន្ទះ​ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សារ៉ុង០១ ត្រីខកំប៉ុង០១ឡូ អំបិល០១គីឡូ​ ប៊ីចេង០១កញ្ចប់​ និងថវិកា១០០.០០០រៀល ចំណាយ​ថវិកាសរុប​ ៧.៣៤០.០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ