ទៀតហើយ! រថភ្លើងបើកកៀររថយន្តបែន បែកកង់ក្រោយ

3 សប្តាហ៍ មុន 104 តូ សុផល

ភ្នំពេញ ៖ រថយន្តមួយគ្រឿងទៀតហើយត្រូវបានរថភ្លើងបើកកៀរ បណ្តាលឲ្យរថយន្តបែកកង់ក្រោយ ហើយខាងក្រុមហ៊ុនរថភ្លើង « រ៉ូយ៉ាល់ រេលវេ » ទាមទារសំណង់១០០០ដុល្លាទើបរួចខ្លួន ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវដែក ស្របផ្លូវលំ ក្នុងភូមិ សេ ប៉េ សេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក នីសាន់ បែនកង់៦ ពណ៌ស លាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3B-2875 បើកបរដោយ ឈ្មោះ រាយ តួ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមផ្លូវលំស្របផ្លូវដែក ពីកើតទៅលិច ដល់ចំណុចខាងលើ រថភ្លើងអត់មានសុីផ្លេផង តែក្រឡេកឃើញដឹងថា មានរថភ្លើងបើកមកតាមក្រោយហើយ ក៏បន្ថែមល្បឿនរថយន្ត នៅតែចាញ់ល្បឿនរថភ្លើង មកដល់កៀរពីក្រោយតែម្តង បណ្តាលឲ្យរថយន្តបែកកង់ក្រោយ ហើយរថភ្លើងក៏មិនបានឈប់ដែរ បន្តដំណើរទៅមុខបាត់ ។

ក្រោយកើតហេតុ ខាងតំណាងក្រុមហ៊ុន រថភ្លើង ប្តឹងទាមទារលុយ១០០០ដុល្លាទើបរួចខ្លួន ក៏ប៉ុន្តែភាគីខាងរថយន្តគ្មានលទ្ធភាព រថយន្តបែនខាងលើត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ យកទៅរក្សាទុកជាបណ្តោះអាសន្ន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ